**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

អភិបាលខេត្តព្រះសីហនុ៖ កត្តាសុខសន្តិភាពទើបមានការអភិវឌ្ឍលើគ្រប់វិស័យ នៅទូទាំងប្រទេសកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ទីលានវាយកូនហ្គោល Bay 19លើកដំបូងនៅខេត្តព្រះសីហនុ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍លើកឡើងថា កត្តាសុខសន្តិភាពទើបមានការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាក់ស្ដែងដូចជាការសម្ពោធបើកការដ្ឋានសាងសង់ទីលានវាយកូនហ្គោលលើកដំបូងនៅខេត្តព្រះសីហនុនាពេលនេះ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមមានការសប្បាយចិត្តនិងគាំទ្រចំពោះក្រុមហ៊ុនដែលបានវិនិយោគទីលានវាយកូនហ្គោលដើម្បីផ្សារភ្ជាប់ជាមួយនឹងវិស័យទេសចរណ៍ផ្នែកកីឡាលើឆាកអន្តរជាតិ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ចំពោះការវិនិយោគលើការសាងសង់ទីលានកូនហ្គោលគឺបានផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនជាច្រើនមកហើយតែមិនទទួលបានលទ្ធផលហើយថ្ងៃនេះការបើកការដ្ឋានសាងសង់ទីលានវាយកូនហ្គោល Bay 19 នៃគម្រោង “BAY OF LIGHT” នៅទឹកដីខេត្តព្រះសីហនុ គឺជាមោទនភាពថ្មីមួយទៀតសម្រាប់ការទាក់ទាញវិស័យទេសចរណ៍ផ្នែកវាយកូនហ្គោលដែលជាប្រភេទកីឡាទំនើបក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងនៅលើទឹកដីខេត្តព្រះសីហនុ។

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្ត និងជំរុញឱ្យក្រុមហ៊ុន បន្តការវិនិយោគបន្ថែមទៀតក្នុងវិស័យទេសចរណ៍កម្ពុជា ជាពិសេសក្នុងទឹកដីខេត្តព្រះសីហនុ ដែលមាន សក្តានុពលទេសចរណ៍ភាគច្រើន ដើម្បីប្រែក្លាយកម្ពុជាទៅជាគោលដៅទេសចរណ៍ឈានមុខក្នុងតំបន់។

លោក Edward Lee នាយកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ BAY OF LIGHTS និងលោក Delton Wong អគ្គនាយកក្រុមហ៊ុន ម៉ាសវើក ខូលិធីឌី បានលើកឡើងថា ពិធីបើកការដ្ឋានកីឡាវាយកូនហ្គោលនាពេលនេះគឺជាគោលដៅសម្រាប់ទេសចរណ៍កីឡាវាយកូនហ្គោល និងប្រៀបបានជាការបោះជំហានថ្មីមួយទៀតរបស់គម្រោងអភិវឌ្ឍន៍ក្នុងដំណើរឆ្ពោះទៅកាន់ការប្រែមុខមាត់ខេត្តព្រះសីហនុឱ្យក្លាយទៅជាគោលដៅលំដាប់ពិភពលោកសម្រាប់វិស័យទេសចរណ៍កីឡាវាយកូនហ្គោលជាមួយនឹងទីលានវាយកូនហ្គោលនៅមាត់សមុទ្រស្តង់ដារUSGAដំបូងបំផុតនៅខេត្តព្រះសីហនុ។ ដំណើរការសាងសង់ទីលានវាយកូនហ្គោលគ្រោងបញ្ចប់នៅឆ្នាំ២០២៧ និងការសាងសង់នៃទីលានទាំងមូលនិងគ្រោងបញ្ចប់នៅឆ្នាំ២០២៩ ដែលនឹងត្រៀមធ្វើឱ្យខេត្តព្រះសីហនុក្លាយជាគោលដៅដ៏សាកសមសម្រាប់ព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលនៅក្នុងតំបន់ និងសម្រាបការវាយកូនហ្គោលលំហែចុងសប្តាហ៍ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង