**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក

សម្តេចធិបតី៖ វិមានឈ្នះ-ឈ្នះ មិនមែនសម្រាប់លើកតម្កើងអ្នកណា ឬក្រុមណាទេ ប៉ុន្តែសម្រាប់កត់ត្រាទុកជាសក្ខីភាព ជាតឹកតាងសម្រាប់កូនខ្មែរ និងភ្ញៀវទេសចរ បានឃើញនូវដំណើរប្រវត្តិសាស្ត្ររបស់កម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា វិមានឈ្នះ-ឈ្នះ សាសងសង់ឡើងមិនមែនសម្រាប់លើកតម្កើងអ្នកណា ឬក្រុមណាទេ ប៉ុន្តែជាទីកត់ត្រាទុកនូវកម្រងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកម្ពុជា សម្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយ បានយល់ដឹងពីដំណើររបស់ជាតិ ដែលបានឆ្លងកាត់ភ្លើងសង្គ្រាម ។

ក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅ​កម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំ​ នៃការកសាងវិមានឈ្នះ-ឈ្នះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ប្រសិនបើប្រជាជនមិនចងចាំប្រវត្តិសាស្ត្រទេ ប្រទេសជាតិវិវឌ្ឍទៅមុខមិនល្អនោះទេ ពោលគឺត្រូវមានអត្តសញ្ញាណប្រវត្តិសាស្ត្រមួយដែលច្បាស់លាស់។ ម្យ៉ាងទៀត ការសាងសង់ដោយអ្នកដែលដឹងផ្ទាល់ អ្នកដែលប្រឡូកផ្ទាល់ អ្នកចូលរួមផ្ទាល់ គឺជាកិច្ចការសំខាន់សម្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយបានដឹងរឿងពិតប្រាកដ។

សម្ដេចធិបតីបញ្ជាក់ថា «វិមានឈ្នះ-ឈ្នះនេះមិនមែនសម្រាប់លើកតម្កើងអ្នកណា ឬក្រុមណានោះទេ ប៉ុន្តែសម្រាប់កត់ត្រាទុកជាសក្ខីភាព ជាតឹកតាងសម្រាប់កូនខ្មែរទាំងអស់ និងភ្ញៀវជាតិ-អន្តរជាតិទាំងអស់បានឃើញនូវដំណើរប្រវត្តិសាស្ត្ររបស់កម្ពុជា»

សម្ដេចធិបតី ក៏បានណែនាំឱ្យក្រុមការងារនៅវិមានឈ្នះ-ឈ្នះ សូមបន្តឆ្លាក់រូបភាពដែលបង្ហាញពីសមិទ្ធផលថ្មីៗនៅលើជញ្ជាំងវិមានឈ្នះ-ឈ្នះបន្ថែមទៀត ពីព្រោះនៅលើជញ្ជាំងនេះ ដើរតួនាទីជាតឹកតាងបង្ហាញនូវ សមិទ្ធផលវិជ្ជមានជាច្រើន ពោលគឺមិនមែនចប់នៅត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨នោះទេ គឺនៅមានសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ការចូលចតរបស់នាវាទេសចរណ៍វេស្ទើដាមនាឆ្នាំ២០២០ ដែលពិភពលោកចាត់ទុកកម្ពុជាតូចតែបេះដូងធំ។ ទាំងនេះហើយគឺសមិទ្ធផលសម្រាប់ជាតិ សម្រាប់កូនចៅរបស់កម្ពុជាបន្តមោទនភាព និងបន្តលើកទឹកចិត្តឱ្យពួកគេសម្រេចសមិទ្ធផលបន្តទៅមុខទៀត ៕

អត្ថបទដែលជាប់ទាក់ទង