ជនជាតិសិង្ហបុរីបានបាត់ខ្លួនពីទីក្រុង Desaru ក្នុងប្រទេសម៉ាឡេស៊ី បន្ទាប់ពីត្រូវបានរលកសមុទ្របោកបក់

សិង្ហបុរី៖ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការសម្រាប់បុរសជនជាតិសិង្ហបុរីម្នាក់ ដែលបានបាត់ខ្លួនពីឆ្នេរសមុទ្រ Desaru របស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃពុធ ទី២៧ ខែធ្នូ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី បុរសអាយុ ៤៩ ឆ្នាំ និងកូនប្រុសរបស់គាត់ត្រូវរលកបោកបក់ខណៈដែលពួកគេកំពុងលេងទឹកនៃរមណីយដ្ឋានឆ្នេរ Westin Desaru ។
កូនប្រុសអាយុ១៦ឆ្នាំត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះយកទៅមន្ទីរពេទ្យ Kota Tinggi។
មេបញ្ជាការប្រតិបត្តិការនៃនាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះ Penawar បានឲ្យដឹងថា ទង់ក្រហមមួយត្រូវបានលើកនៅឆ្នេរ ដើម្បីព្រមានអ្នកទេសចរប្រឆាំងនឹងសកម្មភាពទឹក ដោយសារតែសមុទ្រមានសភាពធ្ងន់ធ្ងរ។
ទង់ក្រហមមួយត្រូវបានលើកនៅទីនោះ ដើម្បីជាការព្រមានដល់ភ្ញៀវទេសចរកុំឱ្យចូលរួមក្នុងសកម្មភាពនៅលើឆ្នេរ ដោយសារតែលក្ខខណ្ឌអាកាសធាតុ ជំនួយការអគ្គនាយកជាន់ខ្ពស់ Masri Ibrahim បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ។
លោកបានបន្ថែមថា ការហៅទូរសព្ទត្រូវបានធ្វើឡើងនៅម៉ោងប្រហែល ១២ និង ៣០ នាទីថ្ងៃពុធ ហើយអ្នកជួយសង្គ្រោះ ១៧ នាក់ត្រូវបានដាក់ពង្រាយទៅកន្លែងកើតហេតុ។
ប្រភេព៖ CNA
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង
