មនុស្សចំនួន ៣៩០នាក់ត្រូវបានសម្លាប់នៅហ្គាហ្សាក្នុងរយៈពេល ៤៨ម៉ោង

បរទេស៖ ជនជាតិប៉ាឡេស្ទីនប្រហែល ៣៩០នាក់ត្រូវបានសម្លាប់ និងមនុស្ស ៧៣៤នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ ខណៈដែលការទំនាក់ទំនងត្រូវបានផ្អាក ហើយ UNSC មិនអាចស្វែងរកវិធីដើម្បីផ្អាកសង្រ្គាមនៅលើតំបន់ហ្គាហ្សាបានទេ។ ក្រសួងសុខាភិបាលនៅហ្គាហ្សាបានប្រកាសពីអ្នកស្លាប់និងរបួសកាលពីថ្ងៃសុក្រ។
ក្រសួងសុខាភិបាលក្នុងទឹកដីប៉ាឡេស្ទីនបានឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីនសរុបចំនួន ២០.០៥៧នាក់ត្រូវបានសម្លាប់ និង ៥៣.៣២០នាក់បានរងរបួសដោយការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ Gaza ចាប់ចាប់តាំងពីថ្ងៃទី០៧ ខែតុលា។ ចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលមានប្រហែល ១.១៤០នាក់។
ប្រភព៖ Rising BD
ប្រែសម្រួលដោយ៖ ឡាយ លីហួ
