**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

វគ្គហ្វឹកហ្វឺនជំនាញប្រើប្រាស់ គ្រឿងចក្រវិស្វកម្មធុនធ្ងន់ លើគម្រោងទ្វេភាគីកម្ពុជា-ជប៉ុន ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣ វគ្គហ្វឹកហ្វឺនជំនាញប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ ប្រភេទនីវ៉ាឡ័រ លើគម្រោងទ្វេភាគីកម្ពុជា-ជប៉ុន ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ តន់ សាលី អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព រួមជាមួយវត្តមានលោក Taninai Ichimoto ភារធារី ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងលោកស្រី Matsuzawa Tomoko នាយកកិច្ចសហប្រតិបត្តិការការពារតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ផ្នែកគោលនយោបាយថ្នាក់តំបន់ នៃការិយាល័យគោលនយោបាយការពារជាតិនៃក្រសួងការពារជាតិជប៉ុន។

លំហាត់ហ្វឹកហ្វឺនគម្រោងត្រីភាគី កម្ពុជា-ជប៉ុន លើជំនាញបញ្ជា និងប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ ប្រភេទនីវ៉ាឡ័រ មានរយៈពេល៤សប្តាហ៍ ដោយមានសិក្ខាកាមចូលរួមចំនួន១៨នាក់​។ វគ្គហ្វឹកហ្វឺននេះ បានផ្តល់ការបណ្តុះបណ្តាលដល់កងកម្លាំងមួកខៀវកម្ពុជា ក្នុងការប្រើប្រាស់គ្រឿងចក្រ រួមទាំងអភិវឌ្ឍសមត្ថភាពឱ្យក្លាយជាគ្រូបង្គោល ដើម្បីធានាដល់ការចូលរួមប្រតិបត្តិការរក្សាសន្តិភាព ប្រកបដោយប្រសិទ្ធិភាព គុណភាព និងធានាបាននូវសមត្ថភាពខ្ពស់។

តាំងនាមក្រសួងការពារជាតិ លោកស្រី Matsuzawa Tomoko បានថ្លែងអំណរគុណដល់កម្ពុជា ដែលផ្តល់នូវកិច្ចសហការគាំទ្រយ៉ាងធំធេងក្នុងការអនុវត្តគម្រោងនេះ។ លោកស្រីបន្តថា គម្រោងនេះត្រូវបានអនុវត្តដើម្បីគាំទ្រ ដល់ការបញ្ជូនកងកម្លាំងកម្ពុជា ទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហ​ប្រជាជាតិ។ លើសពីនេះ នាពេលខាងមុខ ក្រសួងការពារជាតិ និងកងស្វ័យការពារជាតិជប៉ុន នឹងបន្តរក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយកម្ពុជា ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

ជាមួយគ្នានោះ លោក Taninai Ichimoto ភារធារី ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរម្លឹកថា កម្ពុជា ជាប្រទេសទី១ ដែលជប៉ុនបានបញ្ជូនកងកម្លាំងមកបំពេញបេសកកម្មរក្សាសន្តិភាព ហើយនេះជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។ គិតមកដល់ពេលនេះ មានរយៈពេល៣០ឆ្នាំទៅហើយ ប្រទេសកម្ពុជា មានការអភិវឌ្ឍន៍សេដ្ឋកិច្ចជាខ្លាំង។ លោកស្ញើចសរសើចំពោះភាពហ្មត់ចត់របស់សិក្ខាកាមកម្ពុជា ដែលខិតខំប្រឹងប្រែងបញ្ជាគ្រឿងចក្រដែលត្រូវការបច្ចេកទេសខ្ពស់ ជាមួយការចង្អុលបង្ហាញពីយោធាចារ្យជប៉ុន។ តាមរយៈគម្រោងនេះ លោក Taninai Ichimoto ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំបន្ថែមទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ តន់ សាលី បានលើកឡើងថា វគ្គសិក្សាដែលបានបញ្ចប់នៅពេលនេះ ជា​មោទនភាព​មួយបន្ថែមទៀត​សំរាប់​មាតុភូមិយើង និងជា​ប្រទីបមួយ​បំភ្លឺ​ផ្លូវដល់សិក្ខាកាមកម្ពុជា ដោយនាំ​មក​នូវ​ចំណេះដឹង ចំណេះ​ធ្វើ​កាន់តែល្អប្រសើរ​បន្ថែម​ទៀត។​ ឯកឧត្តម នាយឧត្តមសេនីយ៍ ថ្លែងអំណរគុណ​ ជូនចំពោះ យោធាចារ្យទាំងអស់ ដែលបាន​លះ​បង់​ពេល​វេលាផ្ទាល់ខ្លួនមកជួយបង្វឹក និងបញ្រ្ជាប​ធាតុចូល​សំខាន់​ៗ​ដល់សិក្ខាកាមទាំងអស់ និងសូមថ្លែងអំណរគុណ​ដល់​ រដ្ឋាភិបាលជប៉ុន ដែលបានខិតខំផ្តួចផ្តើមឱ្យមាន​វគ្គ​ហ្វឹកហ្វឺនដ៏មានសារសំខាន់នាពេលនេះ ជា​ពិសេស​ដើម្បី​ឈាន​​​ដល់ការធ្វើជាម្ចាស់ផ្ទះលើគម្រោងត្រីភាគី (ជប៉ុន អ.ស.ប និងកម្ពុជា) ស្តីពីការហ្វឹកហ្វឺនប្រើប្រាស់​គ្រឿង​ចក្រ​វិស្វកម្មធុនធ្ងន់ ឆ្នាំ២០២៤ ដែលគម្រោង​នេះ គឺជាគំនិត​ផ្តួចផ្តើម​របស់ ឯកឧត្តម Shinzo ABE អតីតនាយក​រដ្ឋ​មន្រ្តី​នៃប្រទេស​ជប៉ុន​៕

អត្ថបទដែលជាប់ទាក់ទង