សម្តេចធិបតី៖ ដើម្បីចីរភាពបរិស្ថាន រាជរដ្ឋាភិបាលបានធ្វើកិច្ចការ ៣ ក្នុងរយៈពេលជាង៣ខែមកនេះ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងថា រយៈពេលបីខែនេះរាជរដ្ឋាភិបាលបានធ្វើកិច្ចការ ៣ សម្រាប់អភិរក្ស វិស័យបរិស្ថាន។
សម្តេចធិបតីបានថ្លែងយ៉ាងដូច្នេះក្នុងពិធីបិទសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា រយៈជាង៣ខែមកនេះ យើងបានធ្វើកិច្ចការ ៣ គឺ៖
ទី១. លុបចោលនូវគម្រោងរោងចក្រអគ្គិ សនីដើរដោយធ្យូងថ្មមួយដែលមានកម្លាំង៧០០មេក្រវ៉ាត់ និងជំនួសដោយវិញដោយរោងចក្រអគ្គិសនីដើរដោយឧស្ម័ន។
ទី២. កម្ពុជាបច្ចុប្បន្នមានថាមពលកកើតថ្មីចំនួន ៦២% ហើយយើងដាក់ទិសដៅឆ្នាំ២០៣០ ឲ្យឡើងដល់៧០% នៅក្នុងថាមពលសរុបរបស់យើង យើងជំរុញលើកទឹកចិត្តទៅលើកា រវិនិយោគអគ្គិសនីតាមរយៈថាមពលកកើតថ្មីតាមរយៈសូឡា និងខ្យល់ នៅប្រទេសយើងតូចយើងមិនអាចទាន់ឈានទៅដល់ប្រើថាមពលនុយក្លេអ៊ែរនោះទេ។
ទី៣. រាជរដ្ឋាភិបាលបានចេញនៅអនុក្រឹត្យស្ដីពីការបង្កើតគណៈកម្មាធិការគ្រប់គ្រងសំរាមសម្រាប់ទីប្រជុំជននៅឆ្នាំ២០២១ ដើម្បីជាខ្សែចង្វាក់ពីដើមខ្សែផ្ដល់ចុងខ្សែដើម្បីគ្រប់គ្រងសំរាម ៕
