ឯកឧត្ដម ស្វាយ សំអ៊ាង ចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាទីលានចាក់សំរាមថ្មី នៅស្រុកថាឡាបរិវ៉ាត់

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជំនាញក្នុងខេត្ត អភិបាលក្រុង ស្រុក និងក្រុមមន្ត្រីជំនាញបច្ចេកទេសគម្រោង នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាទីលានចាក់សំរាមថ្មី ក្រោមគម្រោងក្រុងរបៀង៤ របស់ធនាគារអភិវឌ្ឍអាស៊ី (ADB) ដែលមានទីតាំងក្នុងថាឡាបរិវ៉ាត់។
ទីតាំងទីលាទុកដាក់សំរាម ស្ថិតនៅក្នុងឃុំ/ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលមានចម្ងាយប្រហែល ១១គ.ម ពីទីប្រជុំជនក្រុងស្ទឹងត្រែង ។
ទីលាននេះមានសមត្ថភាពទទួល សំរាមពីសង្កាត់ចំនួន៥មានដូចជា៖ ១. ស្ទឹងត្រែង (គ្រប់ភូមិ), ២. ស្រះឫស្សី (គ្រប់ភូមិ), ៣. ព្រះបាទ (គ្រប់ភូមិ), ៤. សាមគ្គី (ភូមិហាសួន និងភូមិហាទូបាន), និង៥. ថាឡាបរិវ៉ាត់ (ភូមិថាឡាបរីវ៉ាត់ ភូមិអូរក្រែល និងភូមិកាំងតេជោ) ។
+ការងារសំខាន់ៗ ត្រូវអនុវត្តន៍មានដូចតទៅ៖
១.ផ្លូវបេតុង ចូលទៅកាន់ទីលាន
-ការធ្វើឲ្យប្រសើរឡើងនូវ ផ្លូវចូលប្រវែង ១៤៥០ម
២.ហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីលាន
-ការងារប្លង់មេ
-ច្រកទ្វាចូល និងរបងព័ទ្ធជុំវិញទីលាន
-លូប្រអប់នៅផ្នែកខាងមុខ
៣.អគារ និង គ្រឿងបរិក្ខារផ្សេងៗ
-ប៉ុស្តិ៍យាម
-អគារការិយាល័យ និងកន្លែងសម្រាក កម្ពស់ ២ជាន់
-កន្លែងថ្លឹងរថយន្ត
-អគារញែកសំរាម (MRF)
-រោងជាង (មេកានិច និងអេឡិចត្រូនិច)
-អគារស្ដុកទុកសំណល់រឹងគ្រោះថ្នាក់(បណ្តោះអាសន្ន)
-អគារផ្គត់ផ្គង់ថាមពលភ្លើង & ទឹក
-កន្លែងលាងសំអាតរថយន្ត
-រណ្ដៅទុកដាក់សំណល់រឹងគ្រោះថ្នាក់
៤.កន្លែងរណ្តៅទុកដាក់សំរាមធម្មតា
-រណ្ដៅទុកដាក់សំរាមទី១ (អាចផ្ទុកសំរាមបានចំនួន ១៣៧ ៤១៦ម៉ែត្រគូប)
-ស្រះប្រព្រឹត្តិកម្មទឹកស្អុយចេញពីសំរាម (ទឹករងៃ)
៥.ស្ថានីយទាញយកថាមពលពន្លឺព្រះអាទិត្យ (សូឡា) កម្លាំង ១២០Kw ។

