រដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត របស់ក្រសួងអធិការកិច្ច
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នាព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីលោកជំទាវរដ្ឋលេខាធិការប្រចាំការ និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាសភាពនៃគណៈកម្មាធិការរៀបចំសន្និបាត ចំនួន ៣១រូប នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួង ៕