**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD

សម្តេចធិបតី៖ រាជរដ្ឋាភិបាលត្រៀមថវិកា ១០០លានដុល្លារសម្រាប់ធានាតម្លៃអគ្គិសនីមិនឱ្យឡើងថ្លៃនៅកម្ពុជា

ភ្នំពេញ៖ ក្នុងពិធី “បិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីតាតៃលើ អានុភាព ១៥០មេហ្គាវ៉ាត់” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមថវិកា ១០០លានដុល្លារសម្រាប់ធានាតម្លៃអគ្គិសនីមិនឱ្យឡើងថ្លៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋត្រៀមខាតថវិកា ១០០លានដុល្លារនេះ ពោលដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ភ្លើងក្នុងតម្លៃថោក ខណៈជារៀងរាល់ឆ្នាំតាមបណ្តាប្រទេសគឺសុទ្ធតែដំឡើងថ្លៃអគ្គិសនី ប៉ុន្តែកម្ពុជាសុខចិត្តរក្សាតម្លៃដដែល។

សម្តេចធិបតី អះអាងថា គោលបំណងរបស់រាជរដ្ឋាភិបាលគឺដើម្បីជួយសម្រួលជីវភាពពលរដ្ឋកុំឱ្យមានការលំបាក និងជួយរក្សាលំនឹងការអភិវឌ្ឍ និងស្ថេរភាពសេដ្ឋកិច្ចកម្ពុជាតាមវិស័យផ្សេងៗ។

សម្តេចធិបតីថ្លែងដូច្នេះថា៖«រដ្ឋអត់ចំណេញទេ ក្នុងប៉ុន្មានឆ្នាំនេះរដ្ឋខាត ឆ្នាំនេះយើងគ្រោងខាត ១០០លានដុល្លារសម្រាប់ឧបត្ថម្ភធុន គឺសម្រាប់ទប់ថ្លៃភ្លើងសម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ក្នុងតម្លៃទាប»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃអគ្គិសនីសម្រាប់វិស័យកសិកម្មរយៈពេល៣ខែកន្លងមក ហើយគ្រោងនឹងបញ្ចុះតម្លៃអគ្គិសនីដល់វិស័យទេសចរណ៍បន្ថែមទៀត។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រសួងរ៉ែ និងថាមពលត្រូវតបណ្តោញអគ្គិសនីឱ្យដល់គ្រប់តំបន់ភូមិឃុំស្រុកឱ្យរួចរាល់មុនឆ្នាំ២០៣០។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានរំលឹកថា កាលពីឆ្នាំ១៩៩៨ កម្ពុជាអាចផ្គត់ផ្គង់អគ្គិសនីដល់ពលរដ្ឋតែ ១៥០មេហ្គាវ៉ាត់ប៉ុណ្ណោះ ខណៈបច្ចុប្បន្នកម្ពុជាមានសមត្ថភាពអាចផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេសបានជាង ៤ ០០០មេហ្គាវ៉ាត់ ៕

អត្ថបទដែលជាប់ទាក់ទង