**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

រដ្ឋមន្ត្រី ស សុខា៖ ផែនការជាតិទស្សវត្ស សកម្មភាពសុវត្ថិភាពចរាចរណ៍ ជាឯកសារគោលដ៏មានសារសំខាន់ សម្រាប់តម្រង់ទិសការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ បានមានប្រសាសន៍ថា ផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាពចរាចរណ៏នេះជាឯកសារគោលដ៏មានសារសំខាន់សម្រាប់តម្រង់ទិសការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យបានសម្រេចជោគជ័យតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។

នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញជាអធិបតីប្រកាសផ្សព្វផ្សាយផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិ… គ.ស.ច.គ ព្រមជាមួយឯកឧត្តម លោកជំទាវ គណៈអភិបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត តំណាងអង្គទូត តំណាងដៃគូអភិវឌ្ឍន៍ សមាជិកនៃ គ.ស.ច.គទាំងអស់ រួមជាមួយភាគីពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគ.ស.ច.គ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីគោលបំណង និងគោលដៅនៃការដាក់ចេញនូវផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០ ដោយលោកជំទាវបានលើកឡើងសកម្មភាពគ្រឹះសំខាន់ៗរួមមាន ការគ្រប់គ្រងដឹកនាំការងារ(សុវត្ថិភាពផ្លូវថ្នល់ និងយានយន្ត) ការអនុវត្តច្បាប់ ការអប់រំផ្សព្វផ្សាយ និងសេវាសង្គ្រោះ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសឱ្យបាន៥០% នៅឆ្នាំ២០២៣។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ស.ច.គ បានមានប្រសាសន៍លើកឡើងថា ផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០ គឺជាឧបករណ៍សម្រាប់ចង្អុលបង្ហាញអំពីផែនការសកម្មភាព ដែលយើងត្រូវរួមគ្នាអនុវត្តដើម្បី កាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសតាមរយ:យុទ្ធសាស្ត្រសសរស្ដម្ភចំនួន៦ ដែលមាន៥៣ចង្កោម សកម្មភាព និង២២២សកម្មភាព។

ឯកឧត្តមបន្តថា ដោយការធ្វេសប្រហែសរបស់អ្នកប្រើប្រាស់ផ្លូវ កំណើននៃចំនួនយានយន្ត បានបណ្តាលឱ្យមានការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍គួរឱ្យព្រួយបារម្ភដែលរាជរដ្ឋាភិបាលតាមរយៈ គ.ស.ច.គ បាននឹងកំពុងខិតខំយ៉ាងសកម្ម ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ ព្រមទាំងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក តាមគ្រប់វិធីសាស្ត្រ។

ឯកឧត្តមបន្ថែមទៀតថា បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំនូវកម្មវិធីដកពិន្ទុបណ្ណបើកបរ ដោយបានដាក់ឱ្យអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដើម្បីបង្កើនប្រសិទ្ធភាពយន្តការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោកឱ្យកាន់តែមានប្រសើរជាងមុន ដែលអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍ដកពិន្ទុបណ្ណបើកបរដោយស្វ័យប្រវត្តិ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោកនៅនឹងកន្លែង។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ បានមានប្រសាសន៍ថា ផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាពចរាចរណ៏នេះជាឯកសារគោលដ៏មានសារសំខាន់សម្រាប់តម្រង់ទិសការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យបានសម្រេចជោគជ័យតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ពីគ្រប់មជ្ឈដ្ឋាន បណ្តាញសារព័ត៌មាននានា អង្គការជាតិ អន្តរជាតិ រោងចក្រសហគ្រាស ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននានា និងវិស័យឯកជន ដែលបានចូលរួមយ៉ាងសកម្មក្នុងចលនាសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមការអំពាវនាវ និងសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងបំណងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ឱ្យកាន់តែប្រសើរឡើងជាលំដាប់ ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករេដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសដាក់អោយអនុវត្តជាផ្លូវការនូវផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០ផងដែរ។

គួរបញ្ជាក់ផងដែរថា គិតមកដល់បច្ចុប្បន្នផ្លូវជាតិ និងផ្លូវខេត្តដែលត្រូវបានសាងសង់រួចមានចំនួន៨៣១ខ្សែ ប្រវែងសរុប១៩.៧៩៥(មួយម៉ឺនប្រាំបួនពាន់ប្រាំពីររយកៅសិបប្រាំ) គីឡូម៉ែត្រ។ ក្នុងនោះផ្លូវក្រាលកៅស៊ូ និងបេតុង មានប្រវែង ១១.០៤២គីឡូម៉ែត្រ។ ការចុះបញ្ជីយានយន្តមានចំនួន ៧.០៣០.២២៨ គ្រឿង (១.០៥៩.០១៣គ្រឿង ជាប្រភេទរថយន្ត និង ៥.៩៧១.២១៥គ្រឿង ជាប្រភេទម៉ូតូ) បើធៀបនឹងការចុះបញ្ជីយានយន្តនៅឆ្នាំ១៩៩៨ មានចំនួនតែ ២៧. ៧០៧គ្រឿង (៥.៩៥១គ្រឿង ជាប្រភេទរថយន្ត និង ២១.៧៥៦គ្រឿង ជាប្រភេទម៉ូតូ)។ នៅឆ្នាំ២០១១ អត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ធៀបនឹងចំនួនយានយន្តចុះបញ្ជី ១០.០០០គ្រឿង គឺមានចំនួន ១០នាក់ ប៉ុន្តែអត្រានេះបានធ្លាក់ចុះមកនៅត្រឹម ២,៨នាក់ នៅឆ្នាំ២០២០ និង ២,៦នាក់ នៅឆ្នាំ២០២២។ ក្នុងចំណោមអ្នកស្លាប់សរុបដោយសារគ្រោះថ្នាក់ចរាចរណ៍មានប្រមាណជាង៧៥% ជាអ្នកប្រើប្រាស់ម៉ូតូ។

ក្នុងរយៈពេលប្រមាណ១០ឆ្នាំនៃការអនុវត្តផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១ ឆ្នាំ២០១១- ២០២០ កម្ពុជាបានកាត់បន្ថយអត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកធៀបនឹងចំនួនប្រជាជន ១០០. ០០០នាក់ ពី១៣,១នាក់ នៅឆ្នាំ២០១១ មកនៅត្រឹម ១០,៩នាក់ នៅឆ្នាំ២០២០ និង ១០,១នាក់ នៅឆ្នាំ២០២២។ ក្នុងនោះយើងបានពិនិត្យ និងវាយតម្លៃឃើញថា កត្តាដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ កត្តាមនុស្សចំនួន ៩៦,៨% កត្តាយានយន្តចំនួន ២,៨% និងកត្តាផ្លូវចំនួន ០,៦%។ ក្នុងឆ្នាំ២០២០ ដោយយោងតាមការសិក្សារបស់មន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) កម្ពុជាត្រូវបានប៉ាន់ស្មានពីការខាតបង់សេដ្ឋកិច្ច ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានចំនួន ប្រមាណ ៣៧៩,២លានដុល្លារអាមេរិក ៕

អត្ថបទដែលជាប់ទាក់ទង