**សិស្ស-និស្សិតនៃវិទ្យាស្ថាន NPIC បានដាក់បង្ហាញស្នាដៃរាប់រយរបស់ខ្លួនក្នុងខួប១៩ឆ្នាំ**អគ្គស្នងការនគរបាលជាតិ ដាក់ចេញនូវភារកិច្ចសំខាន់ៗចំនួន ១០ចំណុច ដើម្បីឲ្យកងកម្លាំងនគរបាលជាតិ បន្តអនុវត្តសំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម**ឯកឧត្តម ទ្រី ដាលុច អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគខេត្តរតនគិរី**អគ្គនាយកពន្ធនាគារ អញ្ជើញប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ**ស្វីស បញ្ជាក់ជំហរបន្តពង្រឹងទំនាក់ទំនងការទូតនិងចូលរួមពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ តាមរយៈការបន្តជួយការលើកកម្ពស់សុខុមាលភាពប្រជាជន ស្រ្តី និងកុមារកម្ពុជា**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជួបពិភាក្សាការងារជាមួយ អគ្គនាយកវិទ្យាស្ថាននៃក្រុមហ៊ុនវិទ្យាសាស្ដ្រសំណង់ ស៊ូចូវរបស់ចិន**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ និងក្រុមវិភាគ និងប្រឹក្សាយោបល់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារជាមួយ អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៅកម្ពុជា (OHCHR)**វិទ្យាស្ថានNPIC ប្រារព្ធខួប១៩ឆ្នាំ ជាមួយនឹងមោទកភាពនៃការបណ្តុះបណ្តាលធនធានបច្ចេកទេសនៅកម្ពុជា**ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចូលរួមក្នុងពិធីអបអរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៩ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៤)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីអបអរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៩ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៤)**កាកបាទក្រហមកម្ពុជា បើកវគ្គផ្សព្វផ្សាយស្តីអំពី “បរិយាបន្ន និងទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ”**អភិបាលខេត្តកំពត ស្នើឱ្យអាជីវករ សេវាករ ក្នុងខេត្តទាំងអស់ត្រូវប្រើភាពស្មោះត្រង់ដើម្បីរក្សាកំណើនភ្ញៀវទេសចរ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយរដ្ឋបាលខេត្តស្វាយរៀង រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ»**ក្រសួងព័ត៌មាន​ នឹងរៀបចំបើកវគ្គបណ្តុះបណ្តាលលើមុខវិជ្ជាជំនាញស្តីពី «ការសរសេរដំណឹងទាន់ហេតុការណ៍» រយៈពេល ៣ថ្ងៃ**សមាគមក្រុមការងារ១០០រាត្រី ចេញថ្លែងការណ៍គាំទ្រចំពោះគោលនយោបាយរបស់ក្រសួងបរិស្ថានអំពីសកម្មភាពការងារមានការប្រែប្រួលយ៉ាងខ្លាំងក្នុងវិស័យបរិស្ថាន**រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបសម្តែងការគួរសមជាមួយ នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក (WB)**សហភាពអង្គការសង្គមស៊ីវិល ព្រមទាំងបណ្ដាអង្គការសមាគមដែលជាសមាជិក ចេញថ្លែងការណ៍គាំទ្រចំពោះគោលនយោបាយរបស់ក្រសួងបរិស្ថានអំពីសកម្មភាពការងារមានការប្រែប្រួលយ៉ាងខ្លាំងក្នុងវិស័យបរិស្ថាន**អាជ្ញាធរជាតិអប្សរា ធ្វើបទបង្ហាញស្តីពី ការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្របុរាណក្នុងតំបន់អង្គរ ដល់និស្សិតកម្ពុជា និងនិស្សិតសិង្ហបុរី ចំនួន៤១នាក់**ឯកឧត្តម ខ្វៃ អាទិត្យា អំពាវនាវដល់ពលរដ្ឋ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានឱ្យច្បាស់លាស់ មុននឹងជឿលើព័ត៌មានអ្វីមួយ

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ព្រមទាំងសំណេះសំណាល សួរសុខទុក្ខ និងថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។

ក្នុងការចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ពីភាពរីកចម្រើនរបស់មជ្ឈមណ្ឌល ទាំងរហដ្ឋារចនាសម្ព័ន្ធ ការរៀបចំសណ្តាប់ធ្នាប់ សម្ភារបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សដែលមានជំនាញច្បាស់លាស់ ព្រមទាំងត្រូវពិនិត្យបន្ថែមទៀត ក្នុងការជ្រើសរើសវេជ្ជបណ្ឌិតឯកទេសសម្ភពរោគស្ត្រី សង្គ្រោះទារក វះកាត់ផ្នែកសរីរាង្គ ថែមទៀត ដើម្បីធានាការបម្រើសេវាជូនប្រជាពលរដ្ឋជាពិសេសស្រ្តី និងកុមារ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមសម្តែងអំណរគុណ និងកោតសរសើរជូនចំពោះមន្រ្តីសុខាភិបាលនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ទាំងអស់ដែលបានបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ជាពិសេសក៏សូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់បានលះបង់ពេលវេលា កំលាំងកាយ ចិត្តចូលរួមចំណែកបម្រើសេវាសុខាភិបាល ក្នុងអំឡុងពេលនៃព្រះរាជពិធីបុណ្យអំទូក អកអំបុក និងសំពះព្រះខែ ដែលទើបកន្លងផុតពីម្សិលមិញនេះ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើសុំឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌល និងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕

អត្ថបទដែលជាប់ទាក់ទង