**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តម ខ្វៃ អាទិត្យា អំពាវនាវដល់ពលរដ្ឋ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានឱ្យច្បាស់លាស់ មុននឹងជឿលើព័ត៌មានអ្វីមួយ

   

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានឱ្យច្បាស់លាស់ មុននឹងជឿលើព័ត៌មានអ្វីមួយ។

ការអំពាវនាវបែបនេះធ្វើឡើងក្នុងពេលអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការការពារ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត Cyber Security» លើវិស័យបរិស្ថាន និងមានការចូលរួមពីឯកកឧត្តម ឡេង ជីវិន អគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាន វាគ្មិនកិត្តិយសលោក លី សុផាត និងលោក អ៊ូ ផាន់ណារិទ្ធ មកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ត្រីរាជការដែលជាជំនួយការថ្នាក់ដឹកនាំក្រសួង មន្ទីរបរិស្ថានទាំង២៥រាជធានី ខេត្តជាច្រើនរូបទៀត។

ថ្លែងក្នុងអង្គសិក្ខាសាលា ឯកឧត្តម ខ្វៃ អាទិត្យា បានគូសបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការយកចិត្តទុកដាក់ខ្លាំងលើបច្ចេកវិទ្យា និងបានចាត់ទុកបច្ចេកវិទ្យា ជាកាតាលីករដ៏មានសារៈសំខាន់ថ្មីមួយ ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះមានក្រសួងបរិស្ថាន បាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញបរិវត្តកម្មឌីជីថល ដោយ បញ្ហាព័ត៌មានក្លែងក្លាយ គឺជាប្រធានបទចាំបាច់ដែលត្រូវលើកយកមកពិភាក្សា និងស្វែងរកវិធីទប់ស្កាត់ ប្រយុទ្ធប្រឆាំងជាប្រចាំ ព្រោះព័ត៌មានក្លែងក្លាយបានបង្កចលាចលសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

ឯកឧត្តមបានឱ្យដឹងទៀតថា សិក្ខាសាលានៅថ្ងៃនេះ ពិតបានរៀបចំឡើងក្នុងបរិបទដ៏មានសារៈសំខាន់ និងជួយពង្រឹងស្មារតី លើកកម្ពស់ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវកាន់តែខ្ពស់ថែមទៀត របស់មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីថែរក្សាស្ថិរភាពនយោបាយ និងសង្គម ជាពិសេសគឺចូលរួមថែរក្សាការពារសន្តិភាពដើម្បីជំរុញទៅដល់កំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តមបានគូសបញ្ជាក់ទៀតថា សិក្ខាកាមទាំងអស់ នៅថ្ងៃនេះ នឹងទទួលបានពុទ្ធិថ្មីៗបន្ថែមទៀត ដែលធ្វើបទបង្ហាញ ប្រកបដោយខ្លឹមសារ ដែលជាធាតុចូលយ៉ាងសំខាន់ក្នុងការផ្តល់ជាចំណេះដឹង និងជំនាញបន្ថែមទៀត ដើម្បីគាំទ្រដល់ការងារប្រចាំថ្ងៃរបស់ខ្លួន ពាក់ព័ន្ធនឹងការពង្រឹងការងារព័ត៌មាន និងសាធារណមតិ និងបានចែករំលែកនូវបទពិសោធន៍ល្អៗ ជាច្រើនជូនសិក្ខាកាម ដែលបានអញ្ជើញមកពីក្រសួង-ស្ថាប័នមន្ទីរ រាជធានី ខេត្ត សម្រាប់ពង្រឹងការងាររបស់ខ្លួន និងការប្តេជ្ញាចិត្តក្នុងការអនុវត្តភារកិច្ចជាក់ស្តែងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលបណ្តាលមកពីបច្ចេកវិទ្យាឱ្យសម្រេចបាននូវជោគជ័យ និងមានប្រសិទ្ធភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តមបានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានឱ្យច្បាស់លាស់ មុននឹងជឿលើព័ត៌មានអ្វីមួយ។ ម្យ៉ាងទៀត ក៏ត្រូវពិចារណាឱ្យច្បាស់លាស់មុនចែករំលែកព័ត៌មានលើបណ្ដាញសង្គម និងចែករំលែកដល់មិត្តភក្ដិ ឬក្រុមគ្រួសារ ដើម្បីចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ។ សំណូមពរដល់អ្នកចូលរួមទាំងអស់រួមគ្នាលុបបំបាត់ចោលព័ត៌មានក្លែងក្លាយ នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង