**កម្ពុជាជំរុញការចូលរួមសំដៅផ្លាស់ប្តូរឥរិយាបថ និងទម្លាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងការរស់នៅស្អាត បៃតង និងចីរភាព**សម្តេចតេជោ៖ យើងត្រូវតែប្រឹងពង្រឹងឯករាជ្យភាព ផ្នែកសេដ្ឋកិច្ច និងនយោបាយ តែជាប្រទេសក្រីក្រពិតជាលំបាកណាស់ ដូច្នេះអ្វីដែលអាចធ្វើបានធ្វើចុះ ដើម្បីឯករាជ្យភាព**សម្តេចតេជោ អរគុណអ្នកបរិស្ថានវៀតណាម ដែលអះអាងថា ទឹកហូរតាមព្រែកជីកហ្វូណនតេជោ អស់បរិមាណតិចតួចបំផុត**ឧបនាយករដ្ឋមន្រ្តី ស សុខា រម្លឹកស្នាដៃអតីតថ្នាក់ដឹកនាំ និងកត់សម្គាល់អំពីការប្រែប្រួលរបៀបរបបធ្វើការ ព្រមទាំងឥរិយាបទជាវិជ្ជមានរបស់មន្រ្តី**កម្ពុជា និងកូរ៉េ ឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព**សម្តេចតេជោ ហ៊ុន សែន៖ មេដឹកនាំវៀតណាមគ្រប់ជំនាន់ មិនដែលភ្លេចគុណបំណាច់របស់សម្តេចព្រះបរមរតនកោដ្ឋ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន០៦ នៅទីក្រុងសេអ៊ូល**សម្តេចតេជោ ហ៊ុន សែន៖ ក្នុងពេលកម្ពុជា-វៀតណាម មានទំនាក់ទំនងល្អ ហើយវៀតណាម-ចិន ក៏មានទំនាក់ទំនងល្អជាមួយគ្នា គ្មានការចាំបាច់អីត្រូវច្បាំងគ្នាទេ**ក្រសួងបរិស្ថាន-មូលនិធិ W Foundation រៀបចំវេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល២០២៤ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងអនាគតកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ**សម្ដេចតេជោ ហ៊ុន សែន៖ កង្វល់របស់វៀតណាម ចំពោះព្រែកជីកហ្វូណនតេជោ មិនមែនជារឿងចាំបាច់ឡើយ**ក្រសួងមហាផ្ទៃ រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**អាវុធហត្ថខេត្ត​បន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ ២នាក់ ជា​ជនជាតិថៃ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​**សម្ដេចតេជោ ហ៊ុន សែន៖ បើយោងទៅលើការសិក្សា ព្រះបាទអង្គឌួង បានគិតអំពីគម្រោងព្រែកជីកហ្វូណនតេជោនេះ តាំងពីឆ្នាំ១៨៤០**ក្រសួងការបរទេសចិន៖ប្រើសិនបើភាគីហ្វីលីពីនប្រើប្រាស់ដោយផ្តេសផ្តាសនូវសុឆន្ទៈរបស់ចិន ភាគីចិននឹងគាំពារសិទ្ធិរបស់ខ្លួននិងតបតតាមផ្លូវច្បាប់**សម្តេចតេជោ ឱ្យកត់ត្រាទុកថា ថ្ងៃទី១៦ ឧសភា ២០២៤ ជាពេលសម្តេចនិយាយដល់ឯករាជ្យភាពខាងនយោបាយ លើបញ្ហាដឹកជញ្ជូនផ្លូវទឹក**បទវិភាគ៖បើយកការដំឡើងពន្ធគយធ្វើជាអាវុធ អាមេរិកនឹងរងការខាតបង់កាន់តែខ្លាំង**អ្នកជំនាញដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ជួបជជែកពិភាក្យាគ្នា ដើម្បីចែរំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក**២ថ្ងៃទៀត ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ សម្រាប់វិញ្ញាសាសរសេរលើកទី២ នឹងមកឈានដល់**ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចំនួន៤ និងមជ្ឈមណ្ឌលធនធាននៃ អ.វ.ត.ក. ត្រៀមផ្សព្វផ្សាយសន្និសីទស្ដីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍»**កម្ពុជា-ចក្រភពអង់គ្លេស បន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី

កម្ពុជា​លុប​ចោល​គម្រោង​សាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម តម្លៃ១៥០០លានដុល្លារ ដែលមានអនុភាព៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង

ភ្នំពេញ៖ កម្ពុជាបានសម្រេចលុបចោលហើយនូវគម្រោងសាងសង់រោងចក្រអគ្គិសនី ដំណើរការដោយធ្យូងថ្មតម្លៃ១៥០០លានដុល្លារអាម៉េរិក ដែលមានអានុភាព៧០០មេហ្គាវ៉ាត់ នៅក្នុងខេត្តកោះកុង ដោយនឹងសាងសង់ជំនួសវិញនូវរោងចក្រថាមពលអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរាវ ឬ LNG ជំនួសវិញ ដែលមានអនុភាពដល់៨០០មេហ្គាវ៉ាត់។

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ ក្នុងកិច្ចសម្ភាសផ្តាច់មុខមួយជាមួយរដ្ឋមន្ត្រីក្រសួងរ៉ែ​​ និងថាមពលរបស់កម្ពុជា។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម​ កែវ​ រតនៈ​ បានប្រាប់សារព័ត៌មានរ៉យទ័រថា គម្រោងថ្មីរបស់កម្ពុជា គឺកំពុងសម្លឹងឃើញការសាងសង់ស្ថានីយទទួល និងផ្ទុកឧស្ម័នធម្មជាតិរាវ (LNG) ដើម្បីនាំចូលថាមពលប្រភេទនេះ សម្រាប់ការប្រើប្រាស់ក្នុងរោងចក្រថាមពល។ ស្ថានីយទុកឧស្ម័ន LNG ដែលកម្ពុជាគ្រោងបង្កើត គឺជាប្រភេទស្ថានីយស្ថិតនៅលើផ្ទៃដី ហើយកម្ពុជានឹងក្លាយជាទីផ្សារនាំចូលឧស្ម័នប្រភេទនេះថ្មីមួយទៀត នៅក្នុងតំបន់អាស៊ាន។ ជាក់ស្តែងប្រទេសវៀតណាម និងហ្វីលីពីនបានចាប់ផ្តើមនាំចូល LNG ចាប់តាំងពីឆ្នាំនេះទៅហើយ។

ឯកឧត្តម កែវ រតនៈ បានប្រាប់រ៉យទ័រយ៉ាងដូច្នេះថា៖«នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងប្រកាសនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ អំពីការលុបចោលគម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីធ្យូងថ្ម អានុភាព៧០០មេហ្គាវ៉ាត់ ខេត្តកោះកុង និងប្រកាសពីផែនការជំនួសវិញដោយថាមពល៨០០មេហ្គាវ៉ាត់ ដែលនឹងដាក់ឱ្យដំណើរការក្រោយឆ្នាំ២០៣០»។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីរូបនេះ ​មិន​បាន​បញ្ជាក់​ថា តើ​រោងចក្រ​ផលិតថាមពលថ្មី និង​ស្ថានីយ LNG អាច​នឹងចំណាយថវិកា​ប៉ុន្មាន​នោះ​ទេ។

ឯកឧត្តម កែវ រតនៈ បានឱ្យដឹងថា​ ការសម្រេចចិត្តលុបចោលគម្រោងធ្យូងថ្មដែលគ្រោងនឹងចាប់ផ្តើមផលិតថាមពលនៅចុងឆ្នាំ២០២៥មួយនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ចំពោះការប្រើប្រាស់ថាមពលបៃតង។ កម្ពុជាចង់បង្កើនការផលិត និងប្រើប្រាស់ថាមពលស្អាតពី៥០ភាគរយនៃការប្រើប្រាស់សរុបនៅឆ្នាំ២០២២ ​ដល់ ៧០ភាគរយនៅឆ្នាំ២០៣០ តាមរយៈការសាងសង់រោងចក្រផលិតថាមពលពីសូឡាពន្លឺព្រះអាទិត្យ ខ្យល់ និងគម្រោងទំនប់វារីអគ្គិសនីថ្មីៗ។ បើតាមរ៉យទ័រ រោងចក្រធ្យូងថ្ម ដែលត្រូវវិនិយោគក្នុងទឹកប្រាក់ជាង១៥០០លានដុល្លារមានទីតាំងនៅស្រុកបុទុមសាគរ ខេត្តកោះកុងនេះ ត្រូវបានសកម្មជនអ្នកការពារ​បរិស្ថាន និងពលរដ្ឋក្នុងតំបន់រិះគន់ថា បានទន្ទ្រានយកដីព្រៃដ៏ក្រាស់បំផុតរបស់កម្ពុជា រំខានដល់ការរស់នៅ និងបំពុលដល់តំបន់ដែលជាជម្រកនៃប្រភេទសត្វជិតផុតពូជរាប់សិបប្រភេទ ជាមួយនឹងធូលីធ្យូងថ្ម។

កម្ពុជាមានតម្រូវការថាមពលកើនឡើងប្រហែល១៥ភាគរយជារៀងរាល់ឆ្នាំ ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បានប្រើប្រាស់ថាមពលវារីអគ្គិសនីដើម្បីដោះស្រាយតម្រូវការអគ្គិសនីដែលកើនឡើង មិនដូចប្រទេសដទៃទៀតនៅក្នុងតំបន់ដូចជាម៉ាឡេស៊ី និងវៀតណាមឡើយ ដែលកំពុងងាកទៅរកការប្រើថាមពលធ្យូងថ្ម។ គេនៅចាំបានថា ​ប្រហែល​ពីរ​ឆ្នាំ​មុន​ រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានប្រកាសថា ខ្លួន​នឹង​មិន​សាងសង់​គម្រោង​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ថ្មីៗទៀត​ទេ លើក​លែង​តែ​គម្រោង​ដែល​បាននិងកំពុង​សាងសង់​រួចទៅ​ហើយ។​ ជាមួយនឹងការលុបចោលគម្រោងរោងចក្រធ្យូងថ្មនៅបុទុមសាគរ គម្រោងថាមពលធ្យូងថ្មតែមួយគត់របស់កម្ពុជាដែលនៅសេសសល់ និងកំពុងស្ថិតក្រោមការអភិវឌ្ឍ គឺមានខ្នាតតូចទំហំត្រឹម២៦៥មេហ្កាវ៉ាត់ នៅក្នុងខេត្តឧត្តរមានជ័យ។

សូមជម្រាបថា បើតាមរដ្ឋមន្រ្តីក្រសួង​រ៉ែ​ និងថាមពល គម្រោងរោងចក្រថាមពលធ្យូងថ្មនៅស្រុកបុទុមសាគរ ដំបូងឡើយនឹងត្រូវសាងសង់ គ្រប់គ្រង និងដំណើរការដោយក្រុមហ៊ុនក្នុងស្រុក Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យទូរគមនាគមន៍ និងដឹកជញ្ជូនផងដែរ។ យ៉ាងណាពេលនេះក្រុមហ៊ុនដដែលនេះ នឹងទទួលបន្ទុកសាងសង់គម្រោងថាមពល LNG នេះជាបន្ត៕

អត្ថបទដែលជាប់ទាក់ទង