**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី

អគ្គស្នងការនគរបាលជាតិ ជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ណែនាំដល់អ្នកបើកបរខ្លួន ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយអត្រាស្លាប់

ភ្នំពេញ៖ ខណៈការដឹកជញ្ជូនទំនិញផ្សេងៗ និងម្ហូបអាហារសម្រាប់ប្រជាពលរដ្ឋមានការកើនឡើង ហើយការគោរពច្បាប់ចរាចរណ៍របស់អ្នកបើកបរ នៅមានកម្រិតនៅឡើយ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងម្ហូបអាហារនៅក្នុងរាជធានីភ្នំពេញ ធ្វើការណែនាំអ្នកបើកបររបស់ក្រុមហ៊ុន ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងអត្រាស្លាប់។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកឡើងនៅក្នុងកិច្ចប្រជុំ ស្តីពីការណែនាំអំពីសុវត្ថិភាពចរាចរណ៍ អ្នកបើកបរដឹកអ្នកដំណើរ ទំនិញ និងម្ហូបអាហារ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ការជួបជុំជាមួយបណ្តាក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងម្ហូបអាហារនាពេលនេះ ក្នុងគោលបំណងឱ្យក្រុមហ៊ុនបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងបន្តអប់រំដល់អ្នកបើកបរទាំងអស់ បើកបរក្នុងល្បឿនកំណត់ កុំបើកបររំលោភភ្លើងស្តុប ស្លាកសញ្ញាចរាចរណ៍ និងបើកបរគ្មានសុជីវធម៌ដោយបើកបរជែងគេជែងឯង ដើម្បីប្រញាប់ដឹកទំនិញ ឬម្ហូបអាហារឱ្យទាន់តាមការកម្មង់របស់អតិថិជននោះឡើយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបន្តទៀតថា បន្ទាប់ពីជួបជាមួយក្រុមហ៊ុនដឹកទំនិញ និងម្ហូបអាហារនេះរួចហើយ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងបន្តជួបជាមួយក្រុមហ៊ុនដឹកជញ្ជូនខ្នាតធំៗជាពិសេសរថយន្តដឹកកុងតឺន័រ អ្នកដឹកជញ្ជូនទំនិញក្រៅប្រព័ន្ធ រ៉ឺម៉កកង់៣ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដោយសារក្រុមហ៊ុនដឹកជញ្ជូនទាំងអស់នេះ តែងតែបង្កគ្រោះថ្នាក់ចរាចរណ៍។

ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ ឱ្យកាន់មានតែប្រសិទ្ធភាពបន្ថែមទៀតនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្តល់ការណែនាំដល់ក្រុមហ៊ុនដឹកទំនិញ និងម្ហូបអាហារដូចជា៖
-ឯកភាពឱ្យមានការបង្កើតប្រព័ន្ធទំនាក់ទំនងតេឡេក្រាមរវាងក្រុមហ៊ុនដឹកទំនិញ និងម្ហូបអាហារ និងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងឯកភាពឱ្យរៀបចំឯកសារគោលមួយដើម្បីងាយស្រួលបណ្តុះបណ្តាលជាស្តង់ដាមួយដល់អ្នកបើកបរដឹកទំនិញ និងម្ហូបអាហារ។
-ជំរុញឱ្យក្រុមហ៊ុនបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងសីលធម៌ដល់អ្នកបើកបរដឹកទំនិញ និងម្ហូបអាហារ ហើយអប់រំពួកគាត់មិនត្រូវដឹកអ្វីផ្សេង ក្រៅតែពីសេវាកម្មដឹកទំនិញ និងម្ហូបអាហារនោះឡើយ។
-ក្រុមហ៊ុន បន្តណែនាំដល់អ្នកបើកបរ ឱ្យបើកបរក្នុងលឿនកំណត់ កុំល្មើសភ្លើងស្តុប ស្លាកសញ្ញាចរាចរណ៍ កុំបើកបរវាជែងគ្មានសណ្តាប់ធ្នាប់។
-កំណត់តម្រាយផ្លូវ និងនាទីនៃការដឹកទំនិញជូនអតិថិជនឱ្យបានច្បាស់លាស់ ដើម្បីជៀសវៀសការបើកបរលឿន និងនិយាយទូរស័ព្ទពេលកំពុងបើកបរ។

បន្ទាប់ពីស្តាប់ការណែនាំរបស់អគ្គស្នងការនគរបាលជាតិ ក្រុមហ៊ុនដឹកទំនិញ និងម្ហូបអាហារដែលបានចូលរួមនោះ បានប្តេជ្ញាចិត្តថានឹងចូលរួមផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ដល់អ្នកបើកបរដឹកទំនិញរបស់ខ្លួនឱ្យបានល្អ ហើយនឹងកំណត់រយៈពេលទៀងទាត់ ក្នុងការអប់រំសីលធម៌ សុជីវធម៌ និងគោលការណ៍ផ្សេងៗដល់អ្នកបើកបរ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

សូមជម្រាបថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ នេះ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអ្នកបើកបរម៉ូតូ មានចំនួន៤៩២គ្រឿង ហើយកំណើនអ្នកប្រើប្រាស់ម៉ូតូ មានការកើនឡើងយ៉ាងឆាប់រហ័ស នៅក្នុងរាជធានីភ្នំពេញ អ្នកប្រើប្រាស់ម៉ូតូ មានការកើនឡើងរហូតដល់២លាន២សែនគ្រឿង ហើយរថយន្ត មានជាង៧០ម៉ឺនគ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង