អាមេរិក លើកឡើងថា គ្មានការដោះលែងចំណាប់ខ្មាំងក្នុងតំបន់ Gaza នៅមុនថ្ងៃសុក្រទេ

ក្រុងហ្សេរុយសាឡឹម៖ ការដោះលែងចំណាប់ខ្មាំងក្រោមបទឈប់បាញ់បណ្តោះអាសន្នរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសនឹងមិនកើតឡើងមុនថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា នោះទេ។ ទីប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែលបានលើកឡើង ហើយសហរដ្ឋអាមេរិកបានបញ្ជាក់ដោយរារាំងក្តីសង្ឃឹមរបស់សាច់ញាតិថា អ្នកខ្លះនឹងត្រូវបានដោះលែងនៅថ្ងៃព្រហស្បតិ៍។
អ៊ីស្រាអែល និងក្រុមហាម៉ាសបានព្រមព្រៀងគ្នាកាលពីព្រឹកថ្ងៃពុធចំពោះបទឈប់បាញ់នៅហ្គាហ្សាយ៉ាងហោចណាស់បួនថ្ងៃ ដើម្បីអនុញ្ញាតឱ្យមានជំនួយ និងដោះលែងចំណាប់ខ្មាំងយ៉ាងហោចណាស់ ៥០ នាក់ដែលកាន់កាប់ដោយពួកសកម្មប្រយុទ្ធនៅក្នុងតំបន់ប៉ាឡេស្ទីនជាថ្នូរនឹងជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៥០ នាក់ដែលជាប់គុកនៅអ៊ីស្រាអែល។
ពេលវេលាចាប់ផ្តើមនៃបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស់ក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី ៧ ខែតុលារបស់ខ្លួនលើអ៊ីស្រាអែលមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។ ប្រភពសន្តិសុខអេហ្ស៊ីបបានឲ្យដឹងថាអ្នកសម្រុះសម្រួលបានស្វែងរកពេលវេលាចាប់ផ្តើមនៅម៉ោង ១០ ព្រឹកថ្ងៃព្រហស្បតិ៍ ម៉ោង ៤ រសៀលម៉ោងនៅសិង្ហបុរី ។
ទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល លោក Tzachi Hanegbi បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា ការចរចាស្តីពីការដោះលែងចំណាប់ខ្មាំងរបស់យើងកំពុងដំណើរការទៅមុខ និងបន្តឥតឈប់ឈរ។
ប្រភព៖ CNA
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង
