**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម

សម្តេចធិបតី៖ ការអនុវត្តវិធានការកែទម្រង់មុតស្រួចកន្លងមក កម្ពុជាអាចរំពឹងនឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥.៦% នៅឆ្នាំ២០២៣ និងបន្តងើបកាន់តែលឿននៅឆ្នាំ២០២៤

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព វិធានការគន្លឹះ និងវិធានការកែទម្រង់មុតស្រួចនានា និងវិធានការបុរេសកម្មផ្សេងៗនៅក្នុងពេលខាងមុខ កម្ពុជាអាចរំពឹងថានឹងសម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងអត្រា ៥,៦%នៅឆ្នាំ ២០២៣ និងបន្តងើបកាន់តែលឿន នៅឆ្នាំ២០២៤ ជាមួយអត្រាកំណើន៦,៦%។

ក្នុងឱកាសអញ្ជើញបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ដែលរៀបចំឡើងនៅសណ្ឋាគារសុខានៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ សម្តេចសម្រេចដាក់ចេញនូវវិធានការមុតស្រួច ដែលមានចរឹតជាការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល អាណត្តិថ្មី ដើម្បីជំរុញដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា ក៏ដូចជាឆ្លើយតបនឹងកង្វល់របស់ផ្នែកឯកជនដែលមានជិត២០០ ដើម្បីកាត់បន្ថយថ្លៃធ្វើធុរកិច្ច និងការសម្រាលបន្ទុករបស់ប្រជាជនទូទៅ, លុបបំបាត់ និងកាត់បន្ថយនីតិវិធីរដ្ឋបាលមិនចាំបាច់នានា, ជួយសម្រួលដល់ធុរជន និងប្រជាពលរដ្ឋក្នុងការបំពេញកាតព្វកិច្ចតម្រូវរបស់ច្បាប់, បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និង វិធានការជាច្រើនផ្សេងទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ជាមួយនឹងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព, វិធានការគន្លឹះ និងវិធានការកែទម្រង់ មុតស្រួចនានាដែលត្រូវបានដាក់ចេញកន្លងមក និងវិធានការបុរេសកម្មផ្សេងៗនៅក្នុងពេលខាងមុខ កម្ពុជាអាចរំពឹងថានឹងសម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងអត្រា ៥,៦%នៅឆ្នាំ ២០២៣ និងបន្តងើបកាន់តែលឿន នៅឆ្នាំ២០២៤ ជាមួយអត្រាកំណើន៦,៦%»។

ជាមួយនឹងការរំពឹងជាមួយនឹងកំណើនសេដ្ឋកិច្ចនេះ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រាកដណាស់ថា ទស្សនវិស័យកំណើននេះ អាចនឹងប្រឈមនឹងហានិភ័យមួយចំនួន ក្នុងដែលស្ថានភាពបច្ចុប្បន្ននៅមានភាពមិនប្រាកដប្រជាខ្ពស់នៅឡើយ ក្នុងន័យនេះកម្ពុជាចាំបាច់ត្រូវប្រកាន់ស្មារតីកំណែទម្រង់ជាប្រចាំ និងបុរេសកម្មជានិច្ច ដោយព្យាយាមកសាងឱ្យបាននូវភាពធន់ និងជំរុញពិពិធកម្មសេដ្ឋកិច្ចផង។

នាកាសនោះដែរ សម្តេចធិបបតី ហ៊ុន ម៉ាណែត មានចំណាប់អារម្មណ៍ជាខ្លាំងលើកិច្ចពិភាក្សាទាំងបីវគ្គក្នុងសន្និសីទនាថ្ងៃនេះ ដែលសុទ្ធតែជាប្រធានបទមានសារៈសំខាន់ ជាពិសេសផ្នែកគោលនយោបាយ សម្រាប់កម្ពុជាអាចត្រៀមខ្លួនឱ្យបានល្អ និងគ្រប់គ្រាន់ ដើម្បីសម្រេចបង្គោលចរឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ ខាងមុខទៀត។ ដូចបានបញ្ជាក់ខាងលើ, សេដ្ឋកិច្ចកម្ពុជាគឺជាសេដ្ឋកិច្ចបើកចំហរ ដូច្នេះការផ្លាស់ប្តូរជាវិជ្ជមាន និងអវិជ្ជមានពីកត្តាខាងក្រៅនឹងជះឥទ្ធិពលដោយផ្ទាល់ និងប្រយោលមក លើសក្តានុពលកំណើនកម្ពុជារយៈពេលមធ្យម និងវែង។

ទន្ទឹមនឹងនេះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី រំលឹកឡើងវិញថាក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ ផ្តើមចេញពីនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាកសាងបាននូវមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំសម្រាប់ការអភិវឌ្ឍន៍ ដោយប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ តាមរយៈការបើកចំហរ ការធ្វើពាណិជ្ជកម្មអន្តរជាតិ ឈរលើគោលការណ៍ពហុភាគីនិយម, ការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដើម្បីជាមូលដ្ឋានកសាងចន្ទល់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច, ការពង្រឹង និងស្តារហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជា៖ ផ្លូវ ថ្នល់ ទឹក និងភ្លើង ដើម្បីលើកកម្ពស់ការតភ្ជាប់, សម្រួលការចល័តធនធាន និងកម្លាំងពលកម្ម ក៏ដូចជាពង្រាយមូលដ្ឋានផលិតកម្ម, ការបន្តអភិវឌ្ឍនិងលើកកម្ពស់មូលធនមនុស្ស ដើម្បីចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងបង្កើនផលិតភាព, ការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចជាប្រចាំ សម្រាប់ធានាប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ច រួមទាំងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធធនាគារ ឱ្យមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ព្រមទាំងបែងចែកផ្លែផ្កាកំណើនឱ្យមានសមធម៌ និងបរិយាប័ន្ន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាលទ្ធផល កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំ ប្រកបដោយចីរភាពក្នុងអត្រាជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេលជាង២ទស្សវត្សរ៍កន្លងមក ដែលនាំឱ្យកម្ពុជាសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ដោយទំហំផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) កើនឡើងប្រមាណ១០ដង ពីប្រមាណ ៣,១១ ប៊ីលានដុល្លារអាម៉េរិក នៅឆ្នាំ១៩៩៨ ដល់ប្រមាណ ២៩,៦០ប៊ីលាន ដុល្លារអាម៉េរិកនៅឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង