**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ**វិចារណកថា៖ ពីយុទ្ធនាការសិស្សសាលា ទៅជាចលនាជាតិដើម្បីសកម្មភាពអាកាសធាតុ

World Bank​ ៖ សេដ្ឋកិច្ច​កម្ពុជា នៅក្នុងឆ្នាំនេះ នឹងមានកំណើន ៥.៤% និងក្នុង​ឆ្នាំ​២០២៤ ឡើងដល់​ ៥.៨%

ភ្នំពេញ៖ ធនាគារពិភពលោក (World Bank ) បានបាន​ព្យាករទុកថា សេដ្ឋកិច្ច​របស់​កម្ពុជា ​នឹង​មាន​កំណើន៥.៤% នៅ​ក្នុង​ឆ្នាំ​២០២៣ ដែល​ជា​កម្រិត​ទាប​ជាង​បន្តិច​ពី ៥.៥% ដែល​ត្រូវ​បាន​ព្យាករទុក​កាល​ពីខែ​ឧសភា​កន្លងទៅ និងឡើងដល់​ ៥.៨% ក្នុង​ឆ្នាំ​២០២៤ និង​៦.១%​ ក្នុង​ឆ្នាំ​២០២៥ ជាមួយ​នឹង​​​ការ​រំពឹង​ទុកអំពី​ការ​កើនឡើង​នូវ​ការ​វិនិយោគហេដ្ឋា​រចនាសម្ព័ន្ធ និង​អំពី​អត្ថ​ប្រយោជន៍​ដែល​នឹង​កើតចេញពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នានា ដែល​កម្ពុជា​ មានជាមួយ​បណ្តា​ប្រទេស​​នៅ​ក្នុង​តំបន់។

យោង​ទៅ​តាម ​របាយ​ការណ៍​ចុង​ក្រោយ​ ស្តីពី​បច្ចុប្បន្នភាពសេដ្ឋកិច្ច​របស់​កម្ពុជា ចេញផ្សាយ​ដោយ ធនាគារពិភពលោក។បានឲ្យដឹងថា នៅក្នុង​ឆ្នាំនេះ កត្តា​រួមផ្សំ​រវាង​សម្ពាធ​ពីខាងក្រៅ និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលដាក់សម្ពាធ​លើ​កំណើន​ ទោះបីជាមាន​ការ​ងើបឡើងវិញ​ក្នុង​វិស័យទេសចរណ៍ និង​សេវាដទៃទៀត។

នៅក្នុង​របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច​កម្ពុជាចុង​ក្រោយ​ក្រោម​ចំណងជើងថា ​​ Cambodia Economic Update: From Recovery to Reform, ធនាគារពិភពលោក​និយាយថា ប្រសិន​បើ​ការកែទម្រង់​រចនាសម្ព័ន្ធ​ដើរ​អម​គ្នា​ជាមួយ​ការវិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​កាលានុវត្តភាពពាណិជ្ជកម្ម នោះ​វា​នឹង​នាំឲ្យ​កំណើន​បន្ត​បង្កើន​ល្បឿន​នៅ​ក្នុង​រយៈពេលមធ្យម និង​វែង។ នៅ​ក្នុង​ឆ្នាំ​២០២២ សេដ្ឋកិច្ច​របស់​កម្ពុជា​ទទួល​បាន​កំណើន ៥.២%។

លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «ដើម្បីរក្សា​​បាន​នូវ​កំណើន​សេដ្ឋកិច្ច កម្ពុជា​ចាំបាច់​ត្រូវ​ជួយ​ដល់​វិស័យឯកជនឱ្យ​​បំពេញ​មុខ​ងារ​ជា​ក្បាលម៉ាស៊ីន​កំណើន​មួយ ហើយ​កិច្ច​ការ​នេះ​អាច​សម្រេច​បាន​ ដោយ​ធ្វើ​​សកម្មភាព​ភ្លាមៗក្នុង​ការ​កែលម្អ​ការបំពេញកិច្ច​របស់​វិស័យ​សា​ធារ​ណៈ»។ លោកស្រីបន្ថែមទៀតថា «​ការ​រក្សា​ស្ថេរភាពហិរញ្ញវត្ថុ​ក៏ជា​អាទិភាពមួយដែរ ហើយ​ ចាំ​បាច់​ត្រូវ​តែ​ខិតខំ​ថែម​ទៀត​ក្នុង​​ស្តារលំហ​សារពើពន្ធឡើងវិញ»។

បើទុកជាមានការវិនិយោគច្រើន​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារ​ណៈកន្លងមកក្តី ផ្នែកដឹកជញ្ជូន​និង​ប្រព័ន្ធឡូហ្ស៊ីស្ទិកដែលសមត្ថភាពនៅ​មានកម្រិត​ និង​ការផ្គត់ផ្គង់​ថាមពលដែលពិបានទុកចិត្តបាន នៅ​តែ​បន្ត​ជា​បន្ទុកខ្ពស់​លើ​ចំណាយ​ថ្លៃ​ដើម​របស់​ធុរកិច្ច និង​របស់​អ្នក​ប្រើ​ប្រាស់​ទូទៅ។ នៅ​ក្នុង​រយៈពេលមធ្យម វិបត្តិខាងក្រៅ​​ដែលមាន​ក្នុង​ពេល​តែមួយ​រួមបញ្ចូល ការ​រាតត្បាត​ជំងឺ​ជា​សកល, សង្គ្រាមលុកលុយ​របស់​ប្រទេស​រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន, និង​អត្រា​ខ្ពស់​របស់​ការ​ប្រាក់លើទីផ្សារ​អន្តរជាតិ ត្រូវ​បាន​រំពឹង​​ថា​នឹង​នៅ​តែ​បន្ត​​ធ្វើ​ជា​ឧបសគ្គ​ដល់​កំណើន​សេដ្ឋកិច្ច។

វិស័យទេសចរណ៍មានសារៈសំខាន់ណាស់​សម្រាប់​សេដ្ឋកិច្ចកម្ពុជា ហើយទោះបីជាមានភ្ញៀវទេសចរអន្តរជាតិចូលប្រទេសវិញ​ជាហូរហែក៏ដោយ ប្រាក់ចំណូល នៅតាមគោលដៅទេសចរណ៍សំខាន់ៗមួយ​ចំនួន នៅ​តែ​មាន​ចំនួន​ទាបជាងកម្រិតមុនការផ្ទុះ​ជំងឺ​រាតត្បាតនៅឡើយ​។ ការវិនិយោគលើការផលិតទំនិញ រួមទាំងសម្លៀកបំពាក់ និងការនាំចេញទំនិញសម្រេច បានធ្លាក់ចុះ ដែលឆ្លុះបញ្ចាំងឲ្យឃើញ​អំពី​តម្រូវការទាប​នៅលើទីផ្សារពិភពលោក។ ជាលទ្ធផល ការងារនៅ​ផ្នែកឧស្សាហកម្ម​ផលិតកម្មបានធ្លាក់ចុះ ៥% ដែលញ៉ាំងឲ្យអាជ្ញាធរធ្វើ​អន្តរាគមន៍​ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្មករដែលត្រូវបានបញ្ឈប់ពីការ​ងារ។ឆ្ពោះទៅមុខ កំណើនសេដ្ឋកិច្ចអាចនៅ​តែ​រងផលប៉ះពាល់បន្ថែមទៀតពីការចុះខ្សោយនៃតម្រូវការពិភពលោក ឬពីការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារឡើងវិញ។ នៅ​ក្នុងស្រុក ការកើនឡើងនៃ​បំណុលគ្រួសារ និងឥណទានក្នុងស្រុកនៅ​ក្នុងវិស័យអចលនទ្រព្យ នៅតែជាហានិភ័យដដែល។

របាយការណ៍នេះ​ មាន​ផ្នែក​ផ្តោតពិសេសមួយ ដែលគូសរំលេចអំពីកំណែទម្រង់រចនាសម្ព័ន្ធដែលអាចជួយកម្ពុជាជំរុញឱ្យមានកំណើន​ប្រកបដោយចីរភាព និងតាមលំនាំដែលមានផលិតភាពនាំមុខ​។ កំណែទម្រង់នោះរួមមាន ការកែលម្អបរិយាកាសធុរកិច្ចដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង, ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញតភ្ជាប់ផ្លូវ និងការធ្វើឲ្យប្រសើរឡើងនូវជំនាញរបស់​កម្លាំងពលកម្ម៕

អត្ថបទដែលជាប់ទាក់ទង