**ឧត្តមសេនីយ៍ឯក ហោ សំអាត ណែនាំក្រុមការងារជំនាញពាក់ព័ន្ធត្រូវពិនិត្យ និងកំណត់តួនាទីភារកិច្ចការិយាល័យទាំងអស់ឱ្យស្របតាមបរិបទការងារ នាពេលបច្ចុប្បន្ន និងទៅអនាគត**នារីស្រស់ស្អាតម្នាក់ស្លាប់ក្នុងបន្ទប់ជួល សង្ស័យករណីឃាតកម្ម នៅសង្កាត់ចោមចៅទី១**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ”**កម្ពុជាបង្ហាញជំហរនិងស្មារតីបន្តកិច្ចសហប្រតិបត្តិការ និងវិនិយោគជាមួយឆេក ពាក់ព័ន្ធនឹងការកសាងធនធានមនុស្សក្នុងវិស័យកសិកម្ម**លទ្ធផលជំនួបរវាង ប្រធាន គ.ជ.ប ជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា**រដ្ឋមន្រ្តីបរិស្ថាន៖ នាវាបរិស្ថានបន្តបោះជំហានទៅមុខ ប្រកបដោយភាពប្រាកដនិយម ដូចមានចែង ក្នុងគោលនយោបាយ យុទ្ធសាស្រ្តបញ្ចាកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងស្របតាមយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ២០២៣-២០២៨**ក្រសួងសុខាភិបាល​ ក្រេីនរំលឹកស្តីពីការបង្ការការចម្លងជំងឺផ្តាសាយនារដូវធ្លាក់ខ្យល់​ និងការឆ្លងជំងឺកូវីដ-១៩​**ឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការកែសម្រួលតួនាទី និងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ**រដ្ឋមន្ត្រីធនធានទឹក អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងសម្ពោធបើកការដ្ឋានសាងសង់ គម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ក្រោមជំនួយអភិវឌ្ឍន៍របស់ប្រទេសជប៉ុន**រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធដោះទឹក និងពង្វាងទឹក ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល**ក្រសួងការងារ បណ្តុះបណ្តាលគ្រូបង្គោលជំនាញជណ្តើរយន្តដើម្បីផ្គត់ផ្គង់ទីផ្សារដែលកំពុងមានតម្រូវការខ្ពស់**សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើជប៉ុនពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយនឹងតំណាងក្រសួងយុត្តិធម៌កូរ៉េ ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ទាំងពីរ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន រម្លឹកមន្ដ្រីអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវជំរុញការសិក្សា ស្រាវជ្រាវ ណែនាំ និងដឹកនាំអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការផ្សេងៗដល់កម្លាំងនគរបាលក្រោមឱវាទ**សម្តេចធិបតី ចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែង, ឯកឧត្ដម ផៃ ប៊ុនឈឿន ជាប្រធានក្រុមការងារ**សម្តេចធិបតី នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅវៀតណាម ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ**សម្ដេចធិបតី៖ កម្ពុជាតែងចាត់ទុកយន្តការអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ជាដៃគូនៅក្នុងកិច្ចសន្ទនាអំពីបញ្ហាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា**សម្ដេចតេជោ ប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះលោកមេធាវី សំ សុគង់ ដែលស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា**កម្ពុជាបណ្តេញជនជាតិវៀតណាម ២៥៧នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មេីសអន្តោប្រវេសន៍​

គ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ បានវាយប្រហារភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ពុំមានការជូនដំណឹងអំពីរលកយក្សស៊ូណាមិ នោះទេ

ហ្សាការតាៈ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ BMKG របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រ បានវាយលុកពីខេត្ត ម៉ាលូគូ ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ ប៉ុន្តែមិនបានបង្កជារលកយក្សស៊ូណាមិនោះទេ។ ទីភ្នាក់ងារនេះបានបន្តថា ដោយផ្តោតលើបាតសមុទ្ររាក់ ការរញ្ជួយដីបានកើតឡើងនៅម៉ោង ១១:៥២ នាទីព្រឹក ម៉ោងនៅទីក្រុងហ្សាការតា (០៤៥២ GMT)។ ទីភ្នាក់ងារនេះបានបន្ថែមថាទីតាំងនៃចំណុចកណ្តាលនៃការរញ្ជួយដីគឺ ២៥១ គីឡូម៉ែត្រភាគពាយព្យនៃស្រុក Maluku Tenggara Barat (កោះ Tanimbar) ជាមួយនឹងជម្រៅ ១០ គីឡូម៉ែត្រនៅក្រោមបាតសមុទ្រ។ ទីភ្នាក់ងារនេះបានបន្ថែមថា អាំងតង់ស៊ីតេនៃការរញ្ជួយដីនេះត្រូវបានគេដឹងថាខ្លាំងបំផុតនៅកម្រិត IV ដល់ V នៃមាត្រដ្ឋាន MMI (Modified Mercalli Intensity) នៅទីក្រុង Saumlaki និងសមុទ្រ Banda ហើយខ្សោយជាងនៅតំបន់ផ្សេងទៀតនៃខេត្ត។ ទីភ្នាក់ងារនេះមិនបានចេញការព្រមានអំពីរលកយក្សស៊ូណាមិនោះទេ ដោយសារការរញ្ជួយនឹងមិនបង្កឱ្យមានរលកយក្សនោះទេ។ មុននេះ មជ្ឈមណ្ឌលស្រាវជ្រាវភូគព្ភសាស្ត្រអាល្លឺម៉ង់ GFZ បានកែប្រែកម្រិតនៃការរញ្ជួយដីដែលវាត្រូវបានគេរាយការណ៍ថាបានវាយប្រហារសមុទ្រ Banda នៅម៉ោង ០៤៥៣ GMT ពី ៦.៦ ដល់ ៧.១ រ៉ិចទ័រ។ មជ្ឈមណ្ឌលស្រាវជ្រាវភូគព្ភសាស្ត្រអាល្លឺម៉ង់ បានឲ្យដឹងថា ចំណុចកណ្តាលនៃការរញ្ជួយដីដែលមានជម្រៅ ១០.០ គីឡូម៉ែត្រ ត្រូវបានកំណត់ដំបូងថាស្ថិតនៅរយៈទទឹង ៦.៣២ ដឺក្រេខាងត្បូង និង ១២៩.៥៩ ដឺក្រេ រយៈបណ្តោយខាងកើត។ ប្រភព៖ Xinhua Net ប្រែសម្រួលដោយ៖ ឡាយ លីហួ

អត្ថបទដែលជាប់ទាក់ទង