**ឧត្តមសេនីយ៍ឯក ហោ សំអាត ណែនាំក្រុមការងារជំនាញពាក់ព័ន្ធត្រូវពិនិត្យ និងកំណត់តួនាទីភារកិច្ចការិយាល័យទាំងអស់ឱ្យស្របតាមបរិបទការងារ នាពេលបច្ចុប្បន្ន និងទៅអនាគត**នារីស្រស់ស្អាតម្នាក់ស្លាប់ក្នុងបន្ទប់ជួល សង្ស័យករណីឃាតកម្ម នៅសង្កាត់ចោមចៅទី១**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ”**កម្ពុជាបង្ហាញជំហរនិងស្មារតីបន្តកិច្ចសហប្រតិបត្តិការ និងវិនិយោគជាមួយឆេក ពាក់ព័ន្ធនឹងការកសាងធនធានមនុស្សក្នុងវិស័យកសិកម្ម**លទ្ធផលជំនួបរវាង ប្រធាន គ.ជ.ប ជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា**រដ្ឋមន្រ្តីបរិស្ថាន៖ នាវាបរិស្ថានបន្តបោះជំហានទៅមុខ ប្រកបដោយភាពប្រាកដនិយម ដូចមានចែង ក្នុងគោលនយោបាយ យុទ្ធសាស្រ្តបញ្ចាកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងស្របតាមយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ២០២៣-២០២៨**ក្រសួងសុខាភិបាល​ ក្រេីនរំលឹកស្តីពីការបង្ការការចម្លងជំងឺផ្តាសាយនារដូវធ្លាក់ខ្យល់​ និងការឆ្លងជំងឺកូវីដ-១៩​**ឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការកែសម្រួលតួនាទី និងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ**រដ្ឋមន្ត្រីធនធានទឹក អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងសម្ពោធបើកការដ្ឋានសាងសង់ គម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ក្រោមជំនួយអភិវឌ្ឍន៍របស់ប្រទេសជប៉ុន**រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធដោះទឹក និងពង្វាងទឹក ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល**ក្រសួងការងារ បណ្តុះបណ្តាលគ្រូបង្គោលជំនាញជណ្តើរយន្តដើម្បីផ្គត់ផ្គង់ទីផ្សារដែលកំពុងមានតម្រូវការខ្ពស់**សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើជប៉ុនពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយនឹងតំណាងក្រសួងយុត្តិធម៌កូរ៉េ ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ទាំងពីរ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន រម្លឹកមន្ដ្រីអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវជំរុញការសិក្សា ស្រាវជ្រាវ ណែនាំ និងដឹកនាំអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការផ្សេងៗដល់កម្លាំងនគរបាលក្រោមឱវាទ**សម្តេចធិបតី ចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែង, ឯកឧត្ដម ផៃ ប៊ុនឈឿន ជាប្រធានក្រុមការងារ**សម្តេចធិបតី នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅវៀតណាម ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ**សម្ដេចធិបតី៖ កម្ពុជាតែងចាត់ទុកយន្តការអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ជាដៃគូនៅក្នុងកិច្ចសន្ទនាអំពីបញ្ហាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា**សម្ដេចតេជោ ប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះលោកមេធាវី សំ សុគង់ ដែលស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា**កម្ពុជាបណ្តេញជនជាតិវៀតណាម ២៥៧នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មេីសអន្តោប្រវេសន៍​

វិស័យឯកជនរំពឹងថា យុវជនប្រមាណ ១,៥លាននាក់មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានការបណ្ដុះបណ្ដាលចូលរួមជំរុញផលិតភាព និងកាត់បន្ថយថ្លៃដើមផលិតកម្ម

ភ្នំពេញ៖ វិស័យឯកជនបានបង្ហាញក្ដីរំពឹងថា យុវជន ចំនួនប្រមាណ ១,៥លាន នាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែល នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នឹងក្លាយជាកម្លាំងពលកម្មដ៏សកម្មប្រកបដោយជំនាញប្រសើរជាងមុន ចូលរួមជំរុញផលិតភាព និងកាត់បន្ថយថ្លៃដើមផលិតកម្ម។

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនចំនួនប្រមាណ ១,៥ លាននាក់មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ថែ្លងក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឧកញ៉ាបណ្ឌិត ណាង សុធី តំណាងវិស័យឯកជន បានប្រកាសចូលរួម និងគាំទ្រគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញនេះ។

ឧកញ៉ាបណ្ឌិត ណាង សុធី ថ្លែងថា៖ «វិស័យឯកជនរំពឹងថាយុវជន១,៥លាននាក់នឹងក្លាយទៅជាកម្លាំងពលកម្មដ៏សកម្មប្រកបដោយជំនាញប្រសើរជាងមុន ចូលរួមយ៉ាងពេញលេញជាមួយនិយោជកក្នុងការជំរុញផលិតភាព កាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើននូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈដែលយុវជនទាំងនោះនឹងចេះធ្វើជាក្រុម ស្រឡាញ់វិជ្ជាជីវៈរបស់ខ្លួន និងមានឥរិយាបថជាពលរដ្ឋល្អ»។

ឧកញ៉ាបណ្ឌិត បន្តថា៖ «វិស័យឯកជនសូមបន្តគាំទ្ររាជរដ្ឋាភិបាលក្នុងការលើកកម្ពស់លក្ខខណ្ឌ និងបរិយាកាសការងារឱ្យកាន់តែប្រសើរ។ ក្នុងនាមផ្នែកឯកជន យើងខ្ញុំពិតជាមានមោទនភាពដែលបានចូលរួមជាមួយរដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធីខាងលើនេះ»។

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយតំណាងវិស័យឯកជនចំនួន១៨សមាគម ដើម្បីសមាគមទាំងអស់នេះជំរុញទៅដល់សមាជិករបស់ខ្លួនផ្តល់ឱកាសហាត់ការ និងកម្មសិក្សាដល់សិស្សដែលចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលនេះ។ ឧកញ៉ាបណ្ឌិត ណាង សុធី បានថ្លែងបន្តថា ការចុះMoU នេះគឺដើម្បីធានាថា យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ មានជំនាញមួយពិតប្រាកដ ដែលអាចធ្វើការងារបាន មានមុខរបរសមរម្យ និងមានស្ថិរភាពភាពចំណូល ព្រមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធទទួលបានជំនាញកាន់តែប្រសើរ ទាន់សម័យកាល ការងារកាន់តែសមរម្យ និងរក្សានូវការប្រកួតប្រជែងរបស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងប្រទេសជាតិ។

សហព័ន្ធនយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ដែលបានចុះMoUនេះបានបញ្ជាក់ កាលពីថ្ងៃទី១១ វិច្ឆិកា ២០២៣ ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ CAMFEBA នឹងចូលរួមសម្របសម្រួលជាមួយសមាជិករបស់ខ្លួន និងតាមរយៈក្រុមប្រឹក្សាជំនាញតាមវិស័យដើម្បីពិនិត្យ និងទទួលយកសិស្សដើម្បីទៅហាត់ការ ឬចុះកម្មសិក្សានៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនផ្អែកលើតម្រូវការជាក់ស្តែង។

CAMFEBA បញ្ជាក់ទៀតថា CAMFEBA នឹងចូលរួមជំរុញឱ្យរោងចក្រ សហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនដែលជាសមាជិកសម្រួល និងលើកទឹកចិត្តឱ្យកម្មករនិយោជិតរបស់ខ្លួនចូលរួមវគ្គបណ្តុះបណ្តាលផ្លាស់ប្តូរជំនាញ ឬបង្កើនជំនាញ តាមតម្រូវការជាក់ស្តែង។

មានប្រសាសន៍ក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជននេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវជំរុញការអភិវឌ្ឍជំនាញ និងផលិតភាពរបស់កម្មករ និយោជិត ដោយផ្ដល់លទ្ធភាពដល់វិស័យឯកជនអាចចូលរួមសហការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់កម្មករ និយោជិត និងការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងស្របតាមច្បាប់ស្តីពីការងារ ដូចជាបង្កើតឱ្យមានកម្មវិធីបណ្តុះបណ្តាលវេនយប់ ឬចុងសប្តាហ៍ និងអាចអនុញ្ញាតឱ្យក្រុមហ៊ុនប្រើប្រាស់អគាររបស់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស វិជ្ជាជីវៈ ដើម្បីបំប៉នសមត្ថភាពជំនាញ បង្កើនជំនាញ ឬផ្លាស់ប្ដូរជំនាញ ដល់កម្មករនិយោជិតរបស់ខ្លួន។

សម្តេចធិបតីនាយករដ្ឋមន្ត្រីលើកឡើងក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះថា ការផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះមានតួនាទីជួយកាត់បន្ថយគម្លាតជំនាញ និងលើកកម្ពស់ផលិតភាពនៅក្នុងសកម្មភាពផលិតកម្ម និងអាជីវកម្ម ខណៈដែលកម្ពុជាកំពុងខិតខំប្រែក្លាយពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មដែលពឹងផ្អែកលើជំនាញ។ ការផ្ដល់ការបណ្ដុះបណ្ដាលនេះក៏មានតួនាទីជំរុញកំណើនសេដ្ឋកិច្ចខ្ពស់តាមរយៈការផ្ដល់នូវកម្លាំងពលកម្មជំនាញដើម្បីគាំទ្រការអភិវឌ្ឍឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្ដុះបណ្ដាលនេះថា បច្ចុប្បន្ននេះ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈមានចំនួនសរុប៣២៥គ្រឹះស្ថាន ក្នុងនោះគ្រឹះស្ថានសាធារណៈដែលស្ថិតក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន៣៧ និងគ្រឹះស្ថាននៃវិស័យឯកជន និងអង្គការនានាដែលបានចុះបញ្ជីនៅមន្ទីរ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន១៩៨គ្រឹះស្ថាន ដែលបានផ្ដល់ការបណ្ដុះបណ្ដាលទាំងរយៈពេលខ្លី និងវែងជាមធ្យមប្រមាណ៦ម៉ឺននាក់ក្នុង១ឆ្នាំ និងការហ្វឹកហ្វឺនកូនជាងជាមធ្យមប្រមាណជាង២ម៉ឺននាក់ក្នុង១ឆ្នាំ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា៖ «ក្នុងចំណោមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈក្រោមឱវាទក្រសួងទាំង៣៧ គឺមានចំនួន៣១ បានទទួលវិញ្ញាបនបត្រប្រព័ន្ធគ្រប់គ្រងគុណភាពស្តង់ដារអន្តរជាតិ ISO 9001:2015»។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ដែលជាគ្រឹះស្ថានសាធារណៈស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសឱ្យដឹងនាថ្ងៃទី១៧ វិច្ឆិកា ២០២៣ ថា សម្រាប់ឆ្នាំសិក្សាថ្មី ២០២៣-២០២៤ វិទ្យាស្ថាននេះផ្តល់អាហារូបករណ៍១០០ភាគរយជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន៣០០នាក់ឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦ជំនាញក្នុងកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១(C1) ដោយសិក្សារយៈពេល៤ខែ។ សិស្សនឹងចុះកម្មសិក្សានៅសហគ្រាស និងធ្វើការងារក្រោយពេលបញ្ចប់វគ្គ។

ជំនាញទាំង៦នោះរួមមាន ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការដំឡើង និងថែទាំកាម៉េរាសុវត្ថិភាព, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការងារកំបោរ, ការដំឡើងបណ្តាញបំពង់ទឹក, និងការរចនាក្រាហ្វិកដោយកុំព្យូទ័រ៕

អត្ថបទដែលជាប់ទាក់ទង