**ឧត្តមសេនីយ៍ឯក ហោ សំអាត ណែនាំក្រុមការងារជំនាញពាក់ព័ន្ធត្រូវពិនិត្យ និងកំណត់តួនាទីភារកិច្ចការិយាល័យទាំងអស់ឱ្យស្របតាមបរិបទការងារ នាពេលបច្ចុប្បន្ន និងទៅអនាគត**នារីស្រស់ស្អាតម្នាក់ស្លាប់ក្នុងបន្ទប់ជួល សង្ស័យករណីឃាតកម្ម នៅសង្កាត់ចោមចៅទី១**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ”**កម្ពុជាបង្ហាញជំហរនិងស្មារតីបន្តកិច្ចសហប្រតិបត្តិការ និងវិនិយោគជាមួយឆេក ពាក់ព័ន្ធនឹងការកសាងធនធានមនុស្សក្នុងវិស័យកសិកម្ម**លទ្ធផលជំនួបរវាង ប្រធាន គ.ជ.ប ជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា**រដ្ឋមន្រ្តីបរិស្ថាន៖ នាវាបរិស្ថានបន្តបោះជំហានទៅមុខ ប្រកបដោយភាពប្រាកដនិយម ដូចមានចែង ក្នុងគោលនយោបាយ យុទ្ធសាស្រ្តបញ្ចាកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងស្របតាមយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ២០២៣-២០២៨**ក្រសួងសុខាភិបាល​ ក្រេីនរំលឹកស្តីពីការបង្ការការចម្លងជំងឺផ្តាសាយនារដូវធ្លាក់ខ្យល់​ និងការឆ្លងជំងឺកូវីដ-១៩​**ឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការកែសម្រួលតួនាទី និងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ**រដ្ឋមន្ត្រីធនធានទឹក អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងសម្ពោធបើកការដ្ឋានសាងសង់ គម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ក្រោមជំនួយអភិវឌ្ឍន៍របស់ប្រទេសជប៉ុន**រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធដោះទឹក និងពង្វាងទឹក ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល**ក្រសួងការងារ បណ្តុះបណ្តាលគ្រូបង្គោលជំនាញជណ្តើរយន្តដើម្បីផ្គត់ផ្គង់ទីផ្សារដែលកំពុងមានតម្រូវការខ្ពស់**សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើជប៉ុនពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយនឹងតំណាងក្រសួងយុត្តិធម៌កូរ៉េ ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ទាំងពីរ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន រម្លឹកមន្ដ្រីអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវជំរុញការសិក្សា ស្រាវជ្រាវ ណែនាំ និងដឹកនាំអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការផ្សេងៗដល់កម្លាំងនគរបាលក្រោមឱវាទ**សម្តេចធិបតី ចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែង, ឯកឧត្ដម ផៃ ប៊ុនឈឿន ជាប្រធានក្រុមការងារ**សម្តេចធិបតី នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅវៀតណាម ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ**សម្ដេចធិបតី៖ កម្ពុជាតែងចាត់ទុកយន្តការអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ជាដៃគូនៅក្នុងកិច្ចសន្ទនាអំពីបញ្ហាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា**សម្ដេចតេជោ ប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះលោកមេធាវី សំ សុគង់ ដែលស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា**កម្ពុជាបណ្តេញជនជាតិវៀតណាម ២៥៧នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មេីសអន្តោប្រវេសន៍​

កម្ពុជាបញ្ជាក់ពីការគាំទ្រពេញទំហឹង និងការត្រៀមខ្លួនរួចជាស្រេច ដើម្បីរួមគ្នាអនុវត្តសកម្មភាពសំខាន់ៗ នៃការកសាងបណ្តាញតភ្ជាប់ពហុវិស័យ ខ្សែក្រវាត់ និងផ្លូវ

ភ្នំពេញ៖ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា កម្ពុជាសូមបញ្ជាក់ពីការគាំទ្រពេញទំហឹង និងការត្រៀមខ្លួនរួចជាស្រេច ដើម្បីរួមគ្នាអនុវត្តសកម្មភាពសំខាន់ៗ នៃការកសាងបណ្តាញតភ្ជាប់ពហុវិស័យ ខ្សែក្រវាត់ និងផ្លូវ។

ការបញ្ជាក់របស់ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីបែបនេះធ្វើឡើង ក្នុងឳកាសអញ្ជើញចូលរួមក្នុងវេទិកា ខ្សែក្រវាត់ និងផ្លូវ ថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និង ការគ្រប់គ្រងគ្រោះអាសន្ន ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការគ្រប់គ្រងគ្រោះអាសន្ន៖ សុវត្ថិភាព និងការត្រៀមបង្ការជាមុន» តាមប្រព័ន្ធវីដេអូ យប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការចូលរួមនេះតបតាមការអញ្ជើញរបស់ ក្រសួងគ្រប់គ្រងគ្រោះអាសន្ននិងប្រព្រឹត្តក្រោមអធិបតីភាព ឯកឧត្ដម លីវ គួរជុង ឧបនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន។

អញ្ជើញឱ្យចូលរួមវេទិកានេះ តាមប្រព័ន្ធវីដេអូ មានឥស្សរជន សំខាន់ៗ ទទួលបន្ទុកអាជ្ញាធររដ្ឋាភិបាល សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ សុវត្ថិភាពនៅកន្លែងធ្វើការ និងការសង្គ្រោះបន្ទាន់ នៃប្រទេសជាសមាជិក នៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ ទីភ្នាក់ងារសហប្រជាជាតិ អង្គការ អន្តរជាតិ ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេស ជាសមាជិក នៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ ប្រចាំប្រទេសចិន និងអ្នកតំណាងមកពីការិយាល័យអង្គការអន្តរជាតិ នានារបស់ប្រទេសចិន ចូលរួមដោយផ្ទាល់ផងដែរ ។

ក្នុងឪកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានសម្តែងនូវក្តីអំណរសាទរ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសចូលរួមក្នុង គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ នៅក្នុងឱកាសនៃការរំលឹកខួបគម្រប់១០ឆ្នាំ នៃគំនិតផ្តួចផ្តើមដ៏សំខាន់នេះ និងបានរៀបចំវេទិកាខ្សែក្រវាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី៣ ប្រកបដោយជោគជ័យ ដើម្បីពិភពលោកវិបុលភាព តាមរយៈការតភ្ជាប់ដ៏រឹងមាំ ទាំងផែ្នកទន់ និងផ្នែករឹង។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានគូសបញ្ជាក់ផងដែរ អំពីសារៈសំខាន់នៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវនេះ បានផ្តល់ អត្ថប្រយោជន៍ជាច្រើន ដល់ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជា ក្នុងនោះរួមមាន ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគផ្ទាល់ពីបរទេស កំណើនសេដ្ឋកិច្ច ការធ្វើសមាហរណកម្មក្នុងតំបន់ និងសកលលោក និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

បន្ថែមពីនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា កម្ពុជាសូមបញ្ជាក់ពីការគាំទ្រពេញទំហឹង និងការត្រៀមខ្លួនរួចជាស្រេច របស់ខ្លួន ដើម្បីរួមគ្នាអនុវត្តសកម្មភាពសំខាន់ៗ នៃការកសាងបណ្តាញតភ្ជាប់ពហុវិស័យ ខ្សែក្រវាត់ និងផ្លូវ, អនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែង, ការជំរុញការអភិវឌ្ឍបៃតង, ការជំរុញនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ការគាំទ្រការផ្លាស់ប្តូរប្រជាជន និង ប្រជាជន, លើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ដែលឈរលើមូលដ្ឋាននៃ សុចរិតភាព និងការអភិវឌ្ឍស្ថាប័ន តាមរយៈការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិន សម្រាប់ កិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រោះអាសន្ន ដើម្បីរួមចំណែកកាន់តែច្រើនទៀត ក្នុងការ ការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន និងការកសាងសហគមន៍វាសនារួម សម្រាប់មនុស្សជាតិ៕

អត្ថបទដែលជាប់ទាក់ទង