កម្ពុជា នឹងត្រៀមទទួលធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន
ភ្នំពេញ៖ សន្និសីទសារព័ត៌មានស្តីពីការចូលរួមកិច្ចប្រជុំរដ្ឋភាគីលេីកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ចាប់ពីថ្ងៃទី២០-២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ទន្ទឹមនឹងនោះ កម្ពុជានឹងត្រៀមទទួលធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន (កិច្ចប្រជុំត្រួតពិនិត្យឡេីងវិញលេីកទី៥ នៃអនុសញ្ញាអូតាវ៉ា) ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ និងមានប្រទេសប្រមាណជាង ២០០ចូលរួម ៕