**ប្រធានាធិបតីអ៊ុយក្រែន៖ ជំនួបរវាងលោក Trump និងលោក Macron គឺជាជំនួបដ៏មានផ្លែផ្កា**អ៊ុយក្រែន​ ទទួលបានយន្តហោះចម្បាំង​ F-16​ ក្រុមទី២ ពីដាណឺម៉ាក**សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍ ”រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌“ អបអរសាទរខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៤ ក្នុងក្រុងបាត់ដំបង**ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និងឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈពង្រឹងមូលដ្ឋានស្រុកទ្រាំង**ឯកឧត្តម គួច ចំរើន ទឹកចិត្តក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ពង្រឹងសមត្ថភាពហ្វឹកហាត់ និងគោរពវិន័យ**ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសអារ៉ាប៊ីសាអូឌីត, រដ្ឋកាតា, សាធារណរដ្ឋតួកគីយេ និងអេមីរ៉ាតអារ៉ាប់រួម**សម្តេច ស ខេង និងលោកជំទាវ ប្រារព្ធធ្វើពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីប្រមូលបច្ច័យរៀបចំកសាងបង្ហើយព្រះពុទ្ធរូបអង្គធំ និងកសាងខឿនសួនច្បារជើងភ្នំសំពៅ ក្នុងស្រុកបាណន់**រដ្ឋមន្ត្រីការបរទេស៖ កាតាកំពុងធ្វេីការជាមួយក្រុមការងាររបស់លោក ដូណាល់ ត្រាំ លេីបទឈប់បាញ់នៅតំបន់ហ្កាហ្សា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញប្រកាសលោក លឹម វុទ្ធី ចូលកាន់មុខតំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ ជំនួសលោក លី សុគន្ធី ដែលត្រូវចូលនិវត្តន៍**ឯកឧត្តម ថេង ច័ន្ទសង្វារ និងឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលបង្កើតភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងក្រុមជំនួយការ ផ្នែកព័ត៌មាន និង បណ្តាញផ្សព្វផ្សាយសង្គម**ឯកឧត្តម ជីវ ស៊ុនហេង ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារការពារច្រាំងទន្លេមេគង្គដែលប្រឈមនឹងការបាក់ស្រុត ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ**ការបោះឆ្នោតទម្លាក់តំណែងប្រធានាធិបតីកូរ៉េខាងត្បូង​ លោក Yoon Suk Yeol ត្រូវបានផ្អាកពាក់កណ្តាលទី​ ដោយសមាជិកបក្សកាន់អំណាចធ្វេីពហិការ**មន្ទីរអប់រំខេត្តព្រះសីហនុ បើកសិក្ខាសាលាបណ្ដុះបណ្ដាលបច្ចេកទេសស្ដីពីការអប់រំបរិស្ថានសម្រាប់សាលាមតេយ្យសិក្សាទាំងអស់ក្នុងក្រុងព្រះសីហនុ**បងប្អូនកម្មករនិយោជិត និងអ្នកបើកបររថយន្តដឹកកម្មករនិយោជិត ១១រាជធានី-ខេត្ត បានទទួលការផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើរ” តាមរយៈ ប.ស.ស.**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ និងនាឡិកា**EU មិនទាន់អាចឯកភាពគ្នា ក្នុងការដាក់ទណ្ឌកម្មកញ្ចប់ទី១៥ លើប្រទេសរុស្ស៉ី**ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ជួបសំណេះសំណាលជាមួយអាជីវករផ្សារបឹងឈូកក្រុងបាត់ដំបង ក្រោយសម្តេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាឲ្យសាងសង់ឡើងវិញ និងឲ្យអាជីវករអាចមានសិទ្ធិកាន់កាប់មួយជីវិត**ម៉ិកស៊ិកកំពុងដុតដៃដុតជើង ដើម្បីការពារកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក-កាណាដា**យុវជនកម្ពុជា មានមោទនភាពចំពោះក្រមាខ្មែរមានអាយុរាប់រយឆ្នាំ ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ រយៈពេលបីឆ្នាំចុងក្រោយបណ្ណកម្មសិទ្ធិជាង១១ម៉ឺនបណ្ណ ត្រូវបានប្រគល់ជូនដល់ដៃពលរដ្ឋក្នុងខេត្តកំពត

ជនសង្ស័យម្នាក់ទើបចេញពីពន្ធនាគារមិនរាងចាល បែកគំនិតឆក់ទូរស័ព្ទ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុកជាថ្មី

ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ ម៉ោង​០០:៣០នាទី​ រំលងអាធ្រាតឈានចូលថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) មួយកើតឡើង នៅចំណុចផ្លូវព្រះនរោត្តម​ មុខអង្គភាពប្រឆាំងអំពើពុករលួយ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ​ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿង ហើយបម្រុងជិះគេចខ្លួន តែដោយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតក្បែរនោះដែរបានឃើញ ក៏ធ្វើការប្រដេញរហូតធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចាន់ សុវណ្ណ ភេទ​ប្រុស​ អាយុ២៧ឆ្នាំភ្លាមៗតែម្តង។

ក្រោយពេលស្តាប់ចម្លើយជនសង្ស័យបានសារភាពឲ្យដឹងថា ខ្លួនគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះពិតប្រាកដមែន កន្លងមកអំឡុងឆ្នាំ២០២១ ខ្លួនក៏ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល០២ឆ្នាំ ពីបទលួចម៉ូតូ ហើយទើបតែចេញកាលពីខែមិថុនា ឆ្នាំ២០២៣ នេះទេ។ ដោយសព្វថ្ងៃខ្លួ​នក៏ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង