**«វិទ្យាសាស្ត្រដឹកនាំអនាគត» ៖ ប្រទេសចិនចែករំលែកបទពិសោធអភិវឌ្ឍន៍តាមរយៈការធ្វើនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ**សម្តេចធិបតី៖ ការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជា ដើម្បីរំលឹកពីមហាវិនាសកម្មកើតឡើងដោយសង្គ្រាម និងរបប ប៉ុល ពត ដែលបន្សល់ទុកនូវផលវិបាកជាច្រើន**សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ អនុប្រធានទី២ នៃគណៈកម្មាធិការយោធាមជ្ឈឹមបក្សចិន**ប្រមុខរាជរដ្ឋាភិបាល លើកទឹកចិត្តនិងផ្ដល់ឱកាសកាន់តែច្រើនដល់ជនពិការភាពបានចូលបម្រើការងារជាមន្រ្តីរាជការ**ការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន នៅបុណ្យសមុទ្រជុំទី១០ ទទួលបានការចាប់អារម្មណ៍គាំទ្រពីថ្នាក់ដឹកនាំ និងសាធារណជន**សម្តេចធិបតី ស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ**ប្រមុខរាជរដ្ឋាភិបាល៖ ការប្រារព្ធទិវាជនមានពិការភាពនេះ នឹងក្លាយទៅជាឱកាសជំរុញលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធជនមានពិការភាពនៅទូទាំងប្រទេសកម្ពុជា**យោធភូមិភាគទី៤ បើកប្រាក់ឧបត្ថម្ភគោលនយោបាយមួយលើកដំបូង ជូនដល់គ្រួសារយោធិនពលី មរណៈ បង្កស្លាប់ បាត់បង់ ពិការ និងសោធននិវត្តន៍**សម្តេចធិបតី៖ ការប្រារព្ធទិវាជនមានការពិការភាពនេះ គឺដើម្បីរំលឹកពីមហាវិនាសកម្មដែលកើតឡើងដោយសារសង្រ្គាម**ឯកឧត្តម កុល វីរក្ស អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រប់គ្រងកម្រិត២ សម្រាប់ក្រុមគោលដៅ ជាអភិបាលរងរាជធានី ខេត្ត**ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញអនុសាសន៍ ៨ចំណុច ដើម្បីលើកម្ពស់វិស័យជនមានពិការភាពនៅកម្ពុជាឲ្យបានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី អះអាងថា ជនមានពិការភាព មានតួនាទីយ៉ាងសំខាន់ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ**សម្តេចធិបតី៖ ឆ្នាំ២០២៣ កម្ពុជា បានបង្ហាញសមត្ថភាពរបស់ជនមានពិការភាពដោយស្មើមុខស្មើមាត់នៅលើឆាកអន្ដរជាតិ**គណៈកម្មការខេត្តឡុងអាន និងក្រុមការងារជំនាញខេត្តស្វាយរៀង ជួបពិភាក្សាពីការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា**ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អញ្ជើញបើកប្រាក់គោលនយោបាយ របស់រាជរដ្ឋាភិបាល ជូនយោធិនចូលសោធននិវត្តន៍ កងពលធំអន្តរាគមន៍លេខ២ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣**រដ្ឋមន្រ្តីសុខាភិបាល អញ្ជើញបិទសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ លើកទី១​ ក្រោមប្រធានបទ ការអនុវត្តវេជ្ជសាស្ត្រឱ្យបានល្អប្រសើរ**ក្រសួងបរិស្ថាន ប្រកាសសមិទ្ធផលការងារនៅត្រីមាសដំបូងនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧**ព្រឹកនេះ! សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាជនមានពិការភាពលើកទី២៥ និងអន្តរជាតិលើកទី៤១**ក្រសួងធនធានទឹក ចេញផ្សាយព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក ប្រចាំថ្ងៃទី៤ ខែធ្នូ**ក្រសួងធនធានទឹក ចេញសេចក្ដីជូនដំណឹងស្ដីអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣

នាយករដ្ឋមន្ត្រី ឲ្យសិក្សារៀបចំផ្លូវសម្រាប់រថយន្តក្រុងសាធារណៈបន្ថែម ដើម្បីសម្រួលការធ្វើចរាចរណ៍ ក្នុងក្រុងភ្នំពេញ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឱ្យមានការសិក្សារៀបចំផ្លូវសម្រាប់រថយន្តក្រុងសាធារណៈ ដើម្បីសម្រួលការធ្វើចរាចរណ៍រថយន្តក្រុងសាធារណៈ និងដើម្បីបញ្ចៀសការកក់ស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការ នូវ ស្ពានកោះនរា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹង និងបង្កើនសមត្ថភាពផ្តល់សេវាដឹកជញ្ជូនតាមផ្លូវគោក របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង ក្នុងនោះត្រូវសិក្សាពង្រាយទីតាំងខ្សែរត់បន្ថែម ឆ្លងកាត់តំបន់កោះនរា និងទីក្រុងរណបកោះពេជ្រ ព្រមទាំងតំបន់អភិវឌ្ឍន៍ថ្មី ដើម្បីបង្កើនការទាក់ទាញអ្នកនិយមការប្រើប្រាស់មធ្យោបាយរួម និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ត្រូវហើយអីឡូវសាលារាជធានីភ្នំពេញ ទើបបានរថយន្តក្រុងបន្ថែមប៉ុន្មានរយគ្រឿងទៀត កំពុងខ្លចអត់ផ្លូវរត់ផង អីឡូវសូមធ្វើម៉េចសម្រួលទៅតាមនេះ ហើយទៅថ្ងៃក្រោយ ដោយសារតែផ្លូវយើងមានតូច អញ្ចឹងកន្លែងទីក្រុងថ្មីនេះគួរតែរៀបចំកន្លែងណាមួយធ្វើជាគន្លងសម្រាប់ផ្លូវរថយន្តក្រុងសាធារណៈ​ (Bus lane route) ធ្វើបន្តិចៗម្តង»។

សម្តេចធិបតីលើកឡើងថា រាជរដ្ឋាភិបាលកំពុងសិក្សាបន្ថែមលើការកសាងផ្លូវអាកាស ប្រព័ន្ធដឹកជញ្ជូនសាធារណៈ និងប្រព័ន្ធផ្លូវក្រោមដីក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលការធ្វើចរាចរណ៍ ព្រមទាំងការពង្រីកទីក្រុងជាដើម ៕

អត្ថបទដែលជាប់ទាក់ទង