**លោក ពូទីន ជួបជាមួយប្រធានាធិបតីស៊ីរី នៅទីក្រុងមូស្គូ**លោក Biden ដកខ្លួនក្នុងការបោះឆ្នោត​តំណែង​ប្រធានាធិបតី ដើម្បី​បង្រួបបង្រួម​បក្ស ននិងប្រទេសជាតិ**លោក Blinken ពន្យារពេលដំណើរមកកាន់ទេសចរណ៍អាស៊ី ដោយសារដំណើរទស្សនកិច្ចរបស់លោក Netanyahu**ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូទ្រុង អគ្គលេខាធិការគណបក្សកុម្មុយនីស្ត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញប្រកាសខេត្តកំពង់ចាមទទួលជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ប្រធានអាជ្ញាធរមីន ថ្លែងអំណរគុណចំពោះអង្គការ Halo Trust ដែលបានរួមចំណែក រំដោះមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាង ៥១១គីឡូម៉ែត្រការ៉េ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្ញប់ស្ញែងចំពោះវីរភាពកម្លាំងប្រតិបត្តិការ ស្រង់គ្រាប់យុទ្ធភណ្ឌសល់ពីសម័យសង្គ្រាម រាប់ម៉ឺនគ្រាប់នៅបាតទន្លេ**ឯកឧត្ដមរដ្ឋមន្ត្រី អ៊ាង សុផល្លែត អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ**កម្ពុជា-វៀតណាម នឹងបន្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងអនុវត្តន៍កិច្ចព្រមព្រៀងដែលមានស្រាប់ ឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសលើការងារដែលថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុក**អភិបាលខេត្តត្បូងឃ្មុំ ថ្លែងអំណរគុណចំពោះសប្បុរសជនជប៉ុន ដែលផ្តល់ជំនួយសាងសង់អាគារសិក្សាថ្មី១ខ្នងមាន៥បន្ទប់ ដល់សាលាបឋមសិក្សាទួលវិហារ**NEA និង ស.ស.យ.ក. ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សាលា RULE រៀបចំវេទិកាការងារនាំយកក្រុមហ៊ុនធំៗ១៧ ទៅរើសបុគ្គលិកភ្លាមៗ ១៤៥០នាក់**សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ចុះ MOU ជាមួយអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងជាមួយអង្គការសម្ព័ន្ធភាពដៃគូ ដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បើកវគ្គបណ្ដុះបណ្ដាលជំនាញទន់ស្ដីពី “ការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការបំពេញការងារជាក្រុម” ដល់ក្រុមប្រតិបត្តិការផ្ដល់ព័ត៌មានវេនទី២**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសំណេះសំណាល និងចុះពិនិត្យការដ្ឋានប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ**រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) ចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង**ឯកឧត្តម ប៊ុន ហុន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ប្រកាសតែងតាំងអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង**លោកជំទាវរដ្ឋមន្ត្រី ចម និម្មល អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ក្រសួងពាណិជ្ជកម្ម**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ស្តីពីការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក**លោកឧត្តមសេនីយ៍ទោ គង់ មនោ ដឹកនាំ​កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនា​ និងលើកទិសដៅការងារអនុវត្តបន្ត ឆ្នាំ២០២៤**ឯកឧត្ដម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរពាក់ព័ន្ធ ឲ្យបន្តខិតខំចុះបង្រ្កាបគ្រឿងញៀនគ្រប់រូបភាព

ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញចូលរួមពិធីប្រកាសឲ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត”​ និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ”

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត”​ និង “កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ។

កម្មវិធីនេះផងដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី តំណាងក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលរាជធានីខេត្ត ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត/រដ្ឋទូត ដៃគូអភិឌ្ឍន៍ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អញ្ចឹងក៏មានការចូលរួមពីសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ក្រុមគ្រួសារ សិស្ស និស្សិត ផ្នែកវិជ្ជាជីវៈនិងបច្ចេកទេស សរុបប្រមាណជាង ២ពាន់នាក់។

ថ្លែងក្នុងពិធីនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ចាត់ទុកការប្រកាសដាក់ឱ្យអនុវត្តន៍កម្មវិធីរបបសន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសនាព្រឹកថ្ងៃនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតរបស់កម្ពុជា។ សម្តេចធិបតីបានបានមានប្រសាសន៍ថា និយាយដល់មូលធនមនុស្ស គឺត្រូវគិតដល់សុខភាព និងសមត្ថភាព។ ដូច្នេះកម្មវិធីដាក់ឱ្យអនុវត្តន៍នៅព្រឹកថ្ងៃនេះ ជាការគាំទ្រខ្ពស់ដល់នយោបាយមូលធនមនុស្ស។ សម្តេចធិបតីបន្តទៀតថា ការដាក់ឱ្យអនុវត្តន៍កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពនាព្រឹកថ្ងៃនេះ គឺឆ្លើយតបនឹងការចង់បានរបស់ប្រជាពលរដ្ឋគ្រប់រូប។

សម្តេចធិបតីបានថ្លែងថា ប្រជាពលរដ្ឋត្រូវចំណាយជាមធ្យមក្នុងមួយខែចន្លោះពី ១៥ដុល្លារ ទៅ២០ដុល្លារ ឬស្មើ២៥០ដុល្លារក្នុងមួយឆ្នាំទៅលើបញ្ហាសុខភាព។ តាមរយៈកម្មវិធីសមធម៌សុខាភិបាល និងការដាក់ឱ្យអនុវត្តន៍កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នឹងពង្រីកវិសាលភាពអ្នកទទួលបានការគាំពារផ្នែកសុខភាពរហូតដល់ទៅប្រមាណ ៩លាននាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត អត់មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើសុខុមាលភាព របស់ប្រជាពលរដ្ឋតាំងពីមុនពេលកើត រហូតដល់ពេលកើត។
រាជរដ្ឋាភិបាលគ្រប់ជំនាន់ គឺមានការគិតគូរខ្ពស់ចំពោះការលើកកម្ពស់សុខុមាលភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋ។

សម្តេចធិបតីបានថ្លែងប្រដូចការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ ជាការបង្រៀនឱ្យពួកគេជាស្ទួចត្រី ដើម្បីម្ចាស់ការលើជីវិត ដោយមានជំនាញច្បាស់លាស់។ សម្តេចបានណែនាំក្រសួងការងារ និងក្រសួងពាក់ព័ន្ធ ប្រឹងប្រែងរួមគ្នាអនុវត្តន៍កម្មវិធីទាំងពីរនេះ ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាព។

សម្តេចធិបតីបានថ្លែងទៀតថា កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ធ្វើឡើងដោយស្ម័គ្រចិត្តមិនមានការបង្ខិតបង្ខំនោះឡើយ។សម្តេចបានណែនាំឱ្យក្រសួងពាក់ព័ន្ធត្រូវតាមដានឱ្យជាប់ជាប្រចាំលើកម្មវិធីជាតិ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តន៍។

សម្តេចធិបតីក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បាន អំពាវនាវដល់ប្រជាពលរដ្ឋខ្វះខាតជំរុញកូនឱ្យមកទទួលការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈ និងបច្ចេកទេស។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវតាមដានឱ្យជាប់ប្រចាំលើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ចៀសវាងការបោះឆ្នោតការសិក្សា និងបានជូនពរឱ្យ កម្មវិធីទាំងពីរនេះដំណើរការទៅដោយរលូន និងប្រកបដោយភាពជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង