**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

នាយករដ្ឋមន្ត្រី ណែនាំឲ្យអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពផ្ដល់ថ្លៃអនុគ្រោះជូនអតិថិជនឧស្សាហកម្ម និងកសិកម្ម ដែលប្រើប្រាស់ថាមពលលើស ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានណែនាំឲ្យអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពផ្ដល់ថ្លៃអនុគ្រោះ ជូនអតិថិជនឧស្សាហកម្ម និងកសិកម្ម ដែលប្រើប្រាស់ថាមពលលើស ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសអញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩ ដើម្បីបើកការជជែកលើការធ្វើ ធុរកិច្ចនៅកម្ពុជានាវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាល បានណែនាំឲ្យអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពផ្ដល់ថ្លៃអនុគ្រោះ ជូនអតិថិជនឧស្សាហកម្ម និងកសិកម្ម ចំពោះបរិមាណថាមពលបើលើស ជាការលើកទឹកចិត្ត ដល់អ្នកវិនិយោគឲ្យបង្កើនការផលិត និងបង្កើនការងារបន្ថែម»។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាល ទទួលបានការស្នើសុំបញ្ចុះថ្លៃអគ្គិសនី និងការអនុញ្ញាតឲ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល។ ជុំវិញការបញ្ចុះថ្លៃអគ្គិសនី, ជាគោលការណ៍ រាជរដ្ឋាភិបាល តែងខិតខំបញ្ចុះថ្លៃអគ្គិសនី ឲ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយថ្លៃដើម ផលិតកម្ម ព្រមទាំងសម្រួល ដល់ជីវភាពរស់នៅរបស់ប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ទោះជាយ៉ាងនេះក្តី, លទ្ធភាពនៃការបញ្ចុះថ្លៃអគ្គិសនី អាស្រ័យទៅតាមស្ថានភាពនិរន្តភាពនៃអាជីវកម្ម និង ស្ថិរភាពនៃការផ្គត់ផ្គង់ ដែលត្រូវមានការសិក្សាឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងស្ថានភាពដ៏លំបាក ដោយសារវិបត្តិជំងឺកូវីដ-១៩ និង នយោបាយសកលលោក ដែលបានធ្វើឲ្យកើតមានវិបត្តិថាមពល និងការឡើងថ្លៃនៃប្រេងឥន្ធនៈ, ប្រទេសជាច្រើន រួមទាំងប្រទេសជិតខាងរបស់កម្ពុជា, បានដំឡើងថ្លៃអគ្គិសនីជាបន្តបន្ទាប់ ដើម្បីទប់នឹងការខាតបង់អាជីវកម្ម។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្រាប់កម្ពុជា, រាជរដ្ឋាភិបាល បាននិងកំពុងខិតខំរក្សាថ្លៃអគ្គិសនីមិនឲ្យឡើង សំដៅជួយសម្រួលដល់អ្នកប្រើប្រាស់អគ្គិសនី និងអ្នកវិនិយោគទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង