មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៨០-៨១ ក្នុងក្រុងដូនកែវ

ភ្នំពេញ៖ កាលពីវេលាយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៩.១០នាទី មានករណី គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៨០-៨១ ស្ថិតនៅភូមិថ្មី សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
បង្កឡើងដោយរថយន្តព្រុសមួយគ្រឿងជិះគ្នាពីរនាក់ប្រុសមួយស្រីមួយ បើកបរពីទិសខាងត្បូងមុខជើងស្រាប់តែដល់ចំណុចកើតហេតុបណ្ដាលឲ្យរេចង្កូតបុក ម៉ូតូ dream C ១២៥ ១គ្រឿងជិះគ្នាពីរនាក់ (កម្មករនៅរោងចក្របារីភូមិប្រហ៊ូត) ធ្វើដំណើរទៅលេងកឋិនវត្តព្រៃម្លូរ ៕
