កុំភ្លេច! ស្អែកនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ រយៈពេលពីរថ្ងៃផ្តល់ឱកាសការងារជាង ២ម៉ឺនកន្លែង នៅអគារពិព័រណ៍កោះពេជ្រ

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ រយៈពេលពីរថ្ងៃដែលផ្តល់ឱកាសការងារជាង ២ម៉ឺនកន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០ នឹងចាប់ផ្តើមបើកទ្វារទទួលស្វាគមន៍យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ នៅអគារពិព័រណ៍កោះពេជ្រ ហើយ។
សូមបងប្អូនប្រជាជនខ្មែរ ជាពិសេសយុវជន អញ្ជើញទៅទស្សនាផ្ទាល់ដើម្បីស្វែងយល់ពីទីផ្សារការងារ និងក្រុមហ៊ុនដែលជាគោលដៅអាជីពរបស់ខ្លួន ហើយអាចយក CV ដើម្បីអាចដាក់ពាក្យសម្ភាសការងារទៅតាមជំនាញរៀងៗខ្លួន។ បងប្អូន ក៏អាចចូលទស្សនាតាមអនឡាញតាមរយៈ www.careerfair.nea.gov.kh ផងដែរ៕
