ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចូលរួមកិច្ចប្រជុំផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជន ពិភាក្សាការងារលើវិស័យទេសចរណ៍នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជន ពិភាក្សាការងារលើវិស័យទេសចរណ៍នៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ៕
