**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ

លោក Blinken បានមកដល់រដ្ឋធានីបាកដាថប្រទេសអ៊ីរ៉ាក់ និងបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ពិភាក្សាអំពីជម្លោះ Gaza នៅតំបន់ហ្គាហ្សាស្ទ្រីប

BAGHDAD÷រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិកលោក Antony Blinken បានមកដល់រដ្ឋធានីបាកដាដប្រទេសអ៊ីរ៉ាក់កាលពីល្ងាចថ្ងៃអាទិត្យហើយបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mohammed Shia’al-Sudani ជុំវិញជម្លោះអ៊ីស្រាអែល-ហាម៉ាសដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ al-Sudani។

សេចក្តីថ្លែងការណ៍បានអោយដឹងថា លោក Al-Sudani បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ប្រទេសអ៊ីរ៉ាក់ឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងការបើកច្រករបៀងសុវត្ថិភាព ដើម្បីទប់ស្កាត់ការខ្សោះជីវជាតិនៃវិបត្តិមនុស្សធម៌ ដែលបានប៉ះពាល់យ៉ាងសោកនាដកម្មដល់ជនស៊ីវិល រួមទាំងស្ត្រី និងកុមារផងដែរ។ចំណែកលោក Blinken បានអះអាងពីឆន្ទៈរបស់ប្រទេសរបស់លោកក្នុងការបន្តការសម្របសម្រួលទ្វេភាគី និងកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ាក់ ដើម្បីបង្កើនស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ។

បន្ទាប់ពីកិច្ចប្រជុំ Blinken បានប្រាប់សន្និសីទសារព័ត៌មានថា “វឌ្ឍនភាពល្អត្រូវបានធ្វើឡើងនៅក្នុងការពិភាក្សាទាក់ទងនឹងបទឈប់បាញ់មនុស្សធម៌នៅហ្គាហ្សា” ។លោកបានកត់សម្គាល់ថា សហរដ្ឋអាមេរិកមិនចង់បានការប្រឈមមុខដាក់គ្នាណាមួយជាមួយអ៊ីរ៉ង់នោះទេ ដោយលោកបានបន្ថែមថា “យើងនឹងខិតខំប្រឹងប្រែងរបស់យើង ដើម្បីធានាថាជម្លោះមិនពង្រីកហួសពីតំបន់ហ្គាហ្សា”។គាត់បាននិយាយថា “សារច្បាស់លាស់ណាស់ត្រូវបានផ្ញើទៅកាន់អ្នកដែលគំរាមកំហែងបុគ្គលិកយោធាអាមេរិកថាពួកគេមិនគួរធ្វើដូច្នេះទេ” ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់ប្រទេសអ៊ីរ៉ាក់បានធ្វើឡើងជាផ្នែកមួយនៃដំណើរទេសចរណ៍នៅមជ្ឈិមបូព៌ា ដែលរួមមានអ៊ីស្រាអែល ហ្ស៊កដានី និងប៉ាឡេស្ទីន ជាកន្លែងដែលគាត់បានជួបជាមួយមន្ត្រីជាន់ខ្ពស់ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍ក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ជម្លោះអ៊ីស្រាអ៊ែល-ហាម៉ាស ដែលអូសបន្លាយជិតមួយខែមកនេះ បានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនស្លាប់ចំនួន ៩.៧៧០នាក់ នៅតំបន់ហ្គាហ្សា ខណៈនៅអ៊ីស្រាអែល មនុស្សជាង ១៤០០នាក់បានបាត់បង់ជីវិត។

 

អត្ថបទដែលជាប់ទាក់ទង