**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា

អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងនគរបាលបច្ចេកទេសបារាំង រៀបចំវគ្គបំប៉នជំនាញបច្ចេកទេសត្រួតពិនិត្យកន្លែងកើតហេតុ

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងនគរបាលបច្ចេកទេស នៃសាធារណរដ្ឋបារាំង នាព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំពិធីបើកវគ្គបំប៉នជំនាញបច្ចេកទេស ត្រួតពិនិត្យកន្លែងកើតហេតុ ក្រោមអធិបីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកដឹកនាំនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងជាតំណាង ឯកឧត្តម នាយឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី ណាតាលី កាលីយ៉េ (Nathalie CARLIER) មេបញ្ជាការនគរបាលបារាំង និងជាអនុព័ន្ធសន្ដិសុខផ្ទៃក្នុងទទួលបន្ទុកប្រទេសកម្ពុជា នៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិ នៃក្រសួងមហាផ្ទៃបារំាង។

ពិធីបើកវគ្គបំប៉ននេះ ក៏មានការអញ្ជើញចូលរួមពី ប្រធាន និងអនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, គ្រូឧទ្ទេសនាម នៃការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ ប្រចាំទីក្រុងប៉ារីស ព្រមទាំងសិក្ខាកាមចំនួន ២០រូបទៀត មកពីនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត មួយចំនួន ដែលពិធីនេះរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម លោកស្រី ណាតាលី កាលីយ៉េ (Nathalie CARLIER) បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៧ ខែតុលា ឆ្នាំ២០២៣ ស្ដីពីបច្ចេកទេសគ្រប់គ្រងកន្លែងកើតហេតុ។ សកម្មភាពកិច្ចសហប្រតិបត្តិការបច្ចេកទេសនេះ គឺជាផ្នែកមួយនៃកិច្ចសន្ទនាប្រកបដោយការជឿទុកចិត្តដ៏យូរអង្វែងរវាង ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃបារាំង។ ដូច្នេះ វគ្គបណ្ដុះបណ្ដាលនេះ គឺជាឱកាសមួយ ដើម្បីចែករំលែកចំណេះដឹងរៀងៗខ្លួនផងដែរ។

អញ្ជើញមានប្រសាសន៍បើកវគ្គបណ្ដុះបណ្ដាល នាពេលនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា វគ្គសិក្សានេះពិតជាមានសារៈសំខាន់ណាស់ ចំពោះសិក្ខាកាមទាំងអស់ ដែលនឹងទទួលបាននូវជំនាញ និងបទពិសោធន៍ថ្មីៗ ពីអ្នកជំនាញនគរបាលបច្ចេកទេស នៃសាធារណរដ្ឋបារាំង ប្រចាំទីក្រុងប៉ារីស។ វគ្គបណ្ដុះបណ្ដាលនេះ ក៏ជាវគ្គពិសេសមួយដែលបានបង្កើនសមត្ថភាពមន្ដ្រីនគរបាលកម្ពុជា ក្នុងការស៊ើបអង្កេត វិភាគ និងវាយតម្លៃ នៅកន្លែងកើតហេតុ និងធ្វើសេចក្ដីសន្និដ្ឋានបានយ៉ាងច្បាស់លាស់ផងដែរ។

លើសពីនេះ ឯកឧត្តម អគ្គស្នងការរង បានសង្ឃឹម និងជឿជាក់ថា សិក្ខាកាមទាំងអស់ នឹងទទួលបាននូវជំនាញថ្មីៗ ហើយច្បាស់លាស់គ្រប់ៗគ្នា ក្រោយបញ្ចប់វគ្គសិក្សាជំនាញបច្ចេកទេស ត្រួតពិនិត្យកន្លែងកើតហេតុ ៕

អត្ថបទដែលជាប់ទាក់ទង