លោកគ្រូសាស្រ្តាចារ្យតន្ត្រីភ្លេងពិណពាទ្យ ឆែម សុខ ទទួលមរណភាព ក្នុងជន្មាយុ៦៩ឆ្នាំ

ភ្នំពេញ៖ លោកគ្រូសាស្រ្តាចារ្យតន្ត្រីភ្លេងពិណពាទ្យ ឆែម សុខ
ឯកទេសឧបករណ៍ស្គរសម្ភោរ និងស្គរធំ ទទួលមរណភាព នាថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៩ឆ្នាំ ។ នេះបើតាមហ្វេសប៊ុក វប្បធម៌ខ្មែរ Khmer culture ។
សូមបញ្ជាក់ជូនថា លោកគ្រូមានស្រុកកំណើតជាអ្នកខ្សាច់កណ្តាល លោកគ្រូសាស្រ្តាចារ្យ ឆែម សុខ ជាវីរសិល្បករតន្ត្រីភ្លេងពិណពាទ្យឯកទេសឧបករណ៍ស្គរសម្ភោរ និងស្គរធំ បន្តជំនាន់តាំងពីជំនាន់ជាន់ចាស់សុទ្ធសឹងតែជាអ្នកបម្រើរភ្លេងកំដររបាំព្រះរាជទ្រព្យ និងព្រះរាជពិធីផ្សេងៗក្នុងព្រះបរមរាជវាំង តាំងពីមុនរាជ្យសម្តេចព្រះមហាក្សត្រិយានីតរហូតដល់បច្ចុប្បន្ន។
