គ្រោះថ្នាក់ចរាចណ៍មួយកើតឡើង នៅស្រុកព្រៃកប្បាស រវាងម៉ូតូនិងម៉ូតូ បណ្ដាលឱ្យរងរបួស

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២៣ វេលាម៉ោង១៦.២៥នាទី មានករណីគ្រោះថ្នាក់ចរាចណ៍មួយកើតឡើង ត្រង់ចំណុចភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស លើផ្លូវខេត្តលេខ១២៩ ចន្លោះគីឡូម៉ែត្រលេខ២០-២១ រវាងម៉ូតូនិងម៉ូតូបើកបរស្របទិសគ្នា ពីកើតទៅលិចរួចបត់ឆ្វេង។
-ម៉ូតូ ម៉ាក Honda Dream ពណ៌ ខ្មៅសេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ តាកែវ ១V ៦៥៤៩ បើកបរដោយឈ្មោះគង់ អួនភេទស្រី អាយុ៧២ ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងរាំង ឃុំស្នោ ស្រុក ព្រៃកប្បាស ខេត្ត តាកែវ រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ បង្អែកស្រុកព្រៃកប្បាស មិនពាក់មួកសុវត្ថិភាព បើកបរម៉ូតូពីកើតទៅលិច រួចបត់ឆ្វេង
-ម៉ូតូម៉ាក Suzuki Nex ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល ១Q-៦០៤៣ បើកបរដោយ ឈ្មោះ កើយ ច័ន្ទវាសនាភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិផ្សារជ្រែឃុំអង្កាញ់ ស្រុកព្រៃកប្បាស រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស បើកបរ ពីកើតទៅលិច មិនពាក់មួកសុវត្ថិភាព។
-អ្នករួមដំណើរ ឈ្មោះជួន ឡៃហួរ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស
រងរបួសស្រាល បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស មិនពាក់មួកសុវត្ថិភាព
មូលហេតុៈ ម៉ូតូម៉ាក Honda dream ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ផ្លាកលេខ តាកែវ ១V ៦៥៤៩ បត់ឆ្វេងមិនប្រុងប្រយ័ត្ន។
ករណីនេះកម្លាំងជំនាញបាននឹងកំពុងកសាងសំណុំរឿងតាមនីតិវិធី រីឯវត្ថុតាងម៉ូតូទាំងពីរ គ្រឿងបានដកហូតមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស៕
