**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍

លោកជំទាវ ជូ ប៊ុនអេង អញ្ជើញជាអធិបតីក្នុងកម្មវិធីព្យុហយាត្រាឆ្ពោះទៅបញ្ឈប់អំពើជួញដូរមនុស្ស លើកទី២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប

ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ នាព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី ព្យុហយាត្រាឆ្ពោះទៅបញ្ឈប់អំពើជួញដូរមនុស្ស លើកទី២ ឆ្នាំ២០២៣ ដែលរៀបចំដោយ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប សហការជាមួយ សហការគាំទ្រដោយអង្គការមូលនិធិ អេ២១ និងរដ្ឋបាលខេត្តសៀមរាប។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី មន្ត្រីរាជការ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម បុគ្គលិកអង្គការសមាគមន៍ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ សរុបប្រមាណ ៦០០នាក់។

គោលបំណងនៃការធ្វើព្យុហយាត្រា គឺដើម្បីចូលរួមយុទ្ធនាការណ៍សកល ដើម្បីក្រើងរំឭកដល់សារធារណៈជន កុំឲ្យភ្លេចខ្លួនថា ឧក្រិដ្ឋជនគឺនៅគ្រប់ទីកន្លែង មនុស្សគ្រប់វ័យ គ្រប់ភេទ គ្រប់សាសនា គ្រប់និន្នាការ គឺសុទ្ធតែអាចក្លាយជាជនរងគ្រោះដោយអំពើ ជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចដទៃទៀត។ ជនរងគ្រោះត្រូវតែទទួលបានការសង្គ្រោះ និងផ្តល់យុត្តិធម៌ ហើយជនល្មើសត្រូវតែបានបង្ក្រាប និងផ្តន្ទាទោស។

យោងប្រសាសន៍ លោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគ.ខ.ប.ជ ខេត្តសៀមរាប បានបញ្ជាក់ថា ខេត្តសៀមរាប ជាប៉ូលទេសចរណ៍មួយដ៏សំខាន់ ដែលមានប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងមានតំបន់ទេសភាពធម្មជាតិអេកូទេសចរណ៍ជាច្រើនកន្លែងផ្សេងទៀត សម្រាប់ភ្ញៀវទេសចរទស្សនាកម្សាន្ត។ ទន្ទឹមនឹងផលវិជ្ជមានពីសេវាកម្មទេសចរណ៍ ក៏យើងបានទទួលរងផលជាអវិជ្ជមានផងដែរ ពីអ្នកទេសចរណ៍មួយចំនួន ដែលមានបំណងទុច្ចរិត បានប្រព្រឹត្តបទល្មើសរំលោភបំពាន ការកេងប្រវ័ញ្ចផ្លូវភេទទៅលើកុមារ តាមរូបភាពផ្សេងៗ និងការយកខេត្តសៀមរាប ជាខេត្តសម្រាប់ឆ្លងកាត់ការនាំចេញមនុស្សដោយខុសច្បាប់ និងកន្លែងសម្រាប់ប្រព្រឹត្តបទល្មើសផងដែរ។

លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ ក៏បានលើកឡើងថា កម្មវិធីព្យុះហយាត្រាឆ្ពោះ ទៅបញ្ឈប់ អំពើជួញដូរមនុស្ស ក្នុងគោលបំណង បង្ហាញអំពីឆន្ទះមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋគ្រប់រូបក្នុងការរួមគ្នា បង្ការបង្រ្កាប ផ្តន្ទាទោស សង្រ្គោះ និងការពារ ដើមី្បកម្ពុជាបញ្ឈប់អំពើជួញដូរមនុស្ស។

លោកជំទាវ ក៏សង្ឃឹមថា ការបា្ររព្ធកម្មវិធីព្យុះហយាត្រាឆ្ពោះ ទៅបញ្ឈប់អំពើជួញដូរមនុស្សនេះនឹងជួយ បំផុសកិច្ចចូលរួមក្នុងការអនុវត្តច្បាប់ ស្តីអំពីការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទលើ ស្រ្តីនិងកុមារឱ្យកាន់តែកាន់តែផុសផុលបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង