ទង់ជាតិអ៊ីស្រាអែល លេចឡើងពាសពេញផ្ទាំងប៉ាណូនៅទីក្រុងគៀវ

បរទេស៖ អភិបាលក្រុងគៀវ លោក Vitali Klitschko បានឲ្យដឹងថា ទង់ជាតិរបស់អ៊ីស្រាអែលបានលេចឡើងនៅលើផ្ទាំងប៉ាណូឌីជីថលជាង ៣៥០ នៅក្នុងទីក្រុងគៀវកាលពីល្ងាចថ្ងៃអាទិត្យអស់រយៈពេលកន្លះម៉ោង។
លោក Vitali Klitschko បានសរសេរនៅលើ Telegram ថា រដ្ឋាភិបាលទីក្រុងគៀវបានស្នើសុំឱ្យម្ចាស់ផ្ទាំងប៉ាណូឌីជីថលបង្ហាញទង់ជាតិរបស់អ៊ីស្រាអែលនៅក្នុងការបង្ហាញអំពីសាមគ្គីភាពរបស់ប្រជាជនអ៊ុយក្រែនជាមួយប្រជាជនអ៊ីស្រាអែលដែលកំពុងទទួលរងនូវការឈ្លានពាន និងកំពុងប្រយុទ្ធដើម្បីប្រទេសរបស់ពួកគេ។
ប្រភព៖ Reuters
ប្រែសម្រួលដោយ៖ {ឡាយ លីហួ}
