ដំណឹងស្វែងរកសាច់ញាតិ ក្មេងស្រីម្នាក់បានវង្វេងចូលមកក្នុងមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣វេលាម៉ោង ២០:៥០នាទីយប់ មានករណីក្មេងស្រី មិនស្គាល់អត្តសញ្ញាណម្នាក់បានវង្វេង ចូលមកក្នុងមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ ស្ថិតនៅភូមិលេខ៤កើត ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
យោងតាមការិយាល័យផ្សព្វផ្សាយអប់រំខេត្តត្បូងឃ្មុំបានឱ្យដឹងថា តាមការសាកសួរក្មេងស្រីនេះ គឺពុំស្គាល់ឈ្មោះខ្លួនឯងឡើយ អាយុប្រហែល២០ឆ្នាំ ហើយក៏មិនដឹងថាមកពីខេត្តណាដែរ ដោយជិះឡានមក ត្រូវគេដាក់ចុះ នៅមុខផ្សារអូររាំងឪ បន្ទាប់មក ក៏ដើររកកន្លែងដេក។
បច្ចុប្បន្នក្មេងស្រីនេះ កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ ប្រសិនបើ បងប្អូនមានបាត់សមាជិក ឬស្គាល់ សាច់ញាតិ ក្មេងស្រី ដូចមានរូបភាពខាងក្រោម សូមទំនាក់ទំនងមកលេខទូរស័ព្ទ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ០៧១ ៤៤ ២២៦៦៦ ឬ ផ្ញើសារមកក្នុងប្រអប់សារ គេហទំព័រនេះក៏បាន៕
