អគ្គីភ័យឆាបឆេះផ្ទះមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ ខូចខាតសម្ភារៈមួយចំនួន

ភ្នំពេញ៖ ប្រភពពីហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ មានករណីអគ្គីភ័យមួយកន្លែង កើតឡើងនៅចំណុចផ្ផ្លូវបេតុង ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ហេតុការណ៍អគ្គីភ័យឆាបឆេះនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ហើយធ្វើខូចខាតផ្ទះថ្មក្រោមឈើលើ ទំហំ ៨ម៉ែត្រ X ១២ម៉ែត្រ និងខូចខាតឆេះសម្ភារៈផ្ទះតុទូកៅអីក្រែពួក និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។
នៅម៉ោង១និង០០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ អគ្គីភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើរនឹង ១២ម៉ែត្រគូប, រថយន្តជំនួយសាលាខណ្ឌច្បារអំពៅ ចំនួនគ្រឿងប្រើប្រាសទឹកអស់១ឡាន ស្មើ៤ម៉ែត្រគូប, រថយន្តជំនួយកោះនរា ចំនួន២គ្រឿង ប្រើប្រាសទឹកអស់១ឡានស្មើរ៨ម៉ែត្រគូប៕
