**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ

នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អញ្ជើញបើកវគ្គបំប៉នជំនាញ ប្រយុទ្ធប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន

ភ្នំពេញ៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបន្ទុកប្រយុទ្ធប្រឆំាងបទល្មើសជួញដូរគ្រឿងញៀន ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបំប៉នជំនាញប្រយុទ្ធប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន ដែលសហការរៀបចំដោយនគរបាលជាតិកម្ពុជា និងនគបាលជាតិបារាំង និងមានការអញ្ជើញចូលរួមពី លោកស្រី មេបញ្ជាការនគរបាល Nathalie CARLIER អនុព័ន្ធសន្ដិសុខផ្ទៃក្នុងទទួលបន្ទុកប្រទេសកម្ពុជា នាយកដ្ឋានកិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិ នៃក្រសួងមហាផ្ទៃសាធារណៈរដ្ឋបារំាង ឯកឧត្តមប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និងសិក្ខាកាមចំនួន២០រូប។

ជាកិច្ចចាប់ផ្តើម លោកស្រី មេបញ្ជាការនគរបាល Nathalie CARLIER អនុព័ន្ធសន្ដិសុខផ្ទៃក្នុងទទួលបន្ទុកប្រទេសកម្ពុជា នាយកដ្ឋានកិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិ នៃក្រសួងមហាផ្ទៃសាធារណៈរដ្ឋបារំាង អញ្ជើញមានមតិសំណេះសំណាល ដោយលោកស្រី មានប្រសាសន៍លើកឡើងថាវគ្គបំប៉នជំនាញនេះ មានការបង្រៀនផ្ទាល់ដោយគ្រូបង្គោលដែលមានជំនាញ និងបទពិសោធន៍យូរឆ្នាំ ដែលនឹងផ្តល់ជូនចំណេះដឹងល្អៗសម្រាប់សិក្ខាកាម ក្នុងការពង្រឹង និងពង្រីកសមត្ថភាពដើម្បីអភិវឌ្ឍន៍ការងារប្រកបដោយប្រសិទ្ធភាព ។

លោកស្រី បានអំពាវនាវដល់សិក្ខាកាមទាំងអស់ ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលត្រូវយកចិត្តទុកដាក់សិក្សា ផ្លាស់ប្តូរយោបល់ សួរសំនួរនៅត្រង់ចំណុចណាដែលមិនយល់ ធ្វើដូចនេះសិក្ខាកាមនឹងទទួលបានចំណេះជំនាញពិតប្រាកដមួយដើម្បីយកទៅអនុវត្តជាក់ស្តែង។ លោកស្រីមេបញ្ជាការក៏បានថ្លែងអំណរគុណដល់ ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកប្រយុទ្ធប្រឆំាងបទល្មើសជួញដូរគ្រឿងញៀនដែលមានវត្តមាននៅទីនេះដើម្បីឱ្យវគ្គបំប៉នជំនាញនេះអាចប្រព្រឹត្តទៅបានរលូន។

នាឱកាសនោះដែរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ អញ្ជើញថ្លែងសុន្ទរកថាបើក វគ្គបំប៉នជំនាញប្រយុទ្ធប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន ដោយឯកឧត្តម មានប្រសាសន៍ថ្លែងអំណរគុណចំពោះនគរបាលនៃក្រសួងមហាផ្ទៃសាធារណៈរដ្ឋបារំាង ដែលបានចាត់តាំងលោកស្រីមេបញ្ជាការនគរបាល Nathalie CARLIER ក្នុងការសហការរៀបចំវគ្គបំប៉ននេះឡើង ទាំងនេះបានសបញ្ជាក់ឱ្យឃើញ អំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋបារំាង ដែលជាកិច្ចសហការប្រវត្តិសាស្ត្រមួយសម្រាប់នគរបាលជាតិនៃប្រទេសទាំងពីរ។

ឯកឧត្តម មានប្រសាសន៍បន្តថា វគ្គបំប៉នជំនាញមានសារសំខាន់បំផុតសម្រាប់នគរបាលជាតិកម្ពុជា ហេតុដូចនេះ សិក្ខាកាមទាំងអស់ត្រូវប្រឹងប្រែងស្តាប់ យកចិត្តកត់ត្រា សាកសួរ ដកស្រង់យកបទពិសោធន៍ លើកឡើងនូវបញ្ហាដែលធ្លាប់ជួបប្រទះដោះស្រាយមិនបាន ដើម្បីសុំយោបល់ពីសំណាក់គ្រូបង្គោលដែលគាត់មានចំណេះជំនាញ យកទៅកែសម្រួលនូវរាល់ចំណុចខ្វះខាតរបស់យើង ឯកឧត្តមបានសង្កត់ធ្ងន់ថាសម្រាប់មេរៀនដែលបានរៀបចំឡើងក្នុងវគ្គបំប៉ននេះ សុទ្ធសឹងតែជាមេរៀនសំខាន់ ដែលឆ្លើយតបទៅនឹងសភាពនៃឧក្រិដ្ឋកម្មគ្រឿងញៀន កើតឡើងពេលបច្ចុប្បន្ន ។

សូមបញ្ជាក់ថាវគ្គនេះនឹងដំណើរការរយៈពេល០៥ថ្ងៃ គិតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ដោយសិក្ខាកាម នឹងទទួលបានចំណេះដឹងលើមេរៀន៖ កំណត់អត្តសញ្ញាណគ្រឿងញៀន, លំហូរគ្រឿងញៀនជាសកល, រចនាសម្ព័ន្ធសម្រាប់ការប្រយុទ្ធប្រឆាំងការជួញដូរសារធាតុញៀននៅ ប្រទេសបារាំង, ការប្រមូលភស្តុតាងមុនពេលចាប់ខ្លួន, ការស៊ើបអង្កេតស្ថានភាពជុំវិញអ្នកជួញដូរ និងបច្ចេកទេស ពិសេសក្នុងការស៊ើបអង្កេត និងនិតិវិធីផ្លូវច្បាប់ជាច្រើនទៀត៕

អត្ថបទដែលជាប់ទាក់ទង