**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

អគ្គនាយកដ្ឋានរដ្ឋបាល រៀបចំកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីរាជការបុគ្គលិក នៃនាយកដ្ឋានមុខងារ និងធនធាន

ភ្នំពេញ៖ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នារសៀលថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីរាជការបុគ្គលិកចំណុះនាយកដ្ឋានមុខងារ និងធនធាន ក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រីជាអគ្គនាយរង ទីប្រឹក្សា ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីក្រោមឱវាទ សរុបប្រមាណ ៥៥រូប។

ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន បានធ្វើសេចក្ដីរាយការណ៍អំពីសមិទ្ធផលការងារ បញ្ហាប្រឈម សំណើ សំណូមពរ និងទិសដៅការងារបន្ត របស់នាយកដ្ឋាន ជូន គណៈអធិបតី និងអង្គប្រជុំ។

បន្ទាប់ពីបានស្តាប់នូវសេចក្ដីរាយការណ៍ អំពីសមិទ្ធផលការងារសម្រេចបាន ពិសេសបញ្ហាប្រឈម និងទិសដៅបន្តរបស់នាយកដ្ឋានរួចហើយ ឯកឧត្តម សួស ប្រាថ្នា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីនៃការទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារដោយចិត្តស្មោះសររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូប នៃនាយកដ្ឋានមុខងារ និងធនធានដែលធ្វើអោយនាយកដ្ឋានមុខងារ និងធនធានសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន។

ឯកឧត្តមអគ្គនាយក ក៏បានធ្វើការលើកទឹកចិត្ត និងជម្រុញដល់ថ្នាក់ដឹកនាំនាយកដ្ឋាន រួមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមបន្តអនុវត្តការងាររបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ស្របតាមទិសដៅ និងផែនការដែលបានគ្រោងទុក និងត្រូវខិតខំរួមគ្នាដើម្បីធានានិរន្តរភាពការងាររបស់ អគ្គនាយកដ្ឋានរដ្ឋបាល ដោយត្រូវអនុវត្តតាមភារកិច្ចទទួលខុសត្រូវលើការងាររៀងៗខ្លួន ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្ត និងសូមសហការជាមួយ នាយកដ្ឋានរដ្ឋបាលសរុប ក្នុងការបន្តរៀបចំផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ សម្រាប់ធ្វើជាត្រីវិស័យក្នុងការរៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំ ប្រចាំឆមាស ត្រីមាស និងខែស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល។

ជាមួយគ្នានោះ ឯកឧត្តមអគ្គនាយក បានផ្តល់ការណែនាំអោយពង្រឹងការងារគ្រប់គ្រងវត្តមានមន្ត្រី ការចាត់ចែង និងការគ្រប់គ្រងបុគ្គលិកទាំងអស់ ស្របតាមតួនាទីភារកិច្ចដែលបានកំណត់ និងឱ្យមានវិធានការចំពោះមន្ត្រីអសកម្ម ដែលមានការឆកល្វែងក្នុងការមកបំពេញការងារ ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងាររបស់នាយកដ្ឋាន និងសម្រេចបានជោគជ័យការងារធំធេងបន្តបន្ទាប់ទៀតជូនជាតិ ៕

អត្ថបទដែលជាប់ទាក់ទង