ឯកឧត្តម នាក់ សើគីរីន ដឹកនាំក្រុមការងារពិភាក្សាលើសេចក្តីព្រាងនៃអនុសញ្ញា ស្តីពីការផ្ទេរទណ្ឌិតរវាងកម្ពុជា និងរដ្ឋបរទេស

ភ្នំពេញ៖ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងនៃអនុសញ្ញា ស្តីពីការផ្ទេរទណ្ឌិតរវាងកម្ពុជា និងរដ្ឋបរទេស ដោយមានការចូលរួមពីឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ ឯកឧត្តម ឃ្លោក ដារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ ព្រមទាំងក្រុមការងារនៃអាជ្ញាធរកណ្តាលកម្ពុជា ៕
