លោកជំទាវ យ៉ិនទៀង ពុទ្ធិរស្មី ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ យ៉ិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។
ការពិភាក្សាបានផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី នៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ៕
