**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា

វិស័យឯកជនរបស់កម្ពុជា បង្ហាញនូវក្តីរំពឹងទុកថា នឹងអាចនាំចេញដំឡូងមីក្រៀមជាង ២លានតោន ទៅចិនក្នុង១ឆ្នាំៗ

ភ្នំពេញ៖ វិស័យឯកជនរបស់កម្ពុជា បានបង្ហាញនូវក្តីរំពឹងទុកថា នឹងអាចនាំចេញដំឡូងមីក្រៀមជាង ២លានតោន ទៅចិនដោយផ្ទាល់ក្នុងមួយឆ្នាំៗ។

ការរំពឹងទុកនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនកម្ពុជាចំនួន២ បានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនចិន កាលពីសប្តាហ៍មុន ​ដើម្បីនាំចេញដំឡូងមីក្រៀម ទៅកាន់ប្រទេសចិន ក្នុងរយៈពេល៨ឆ្នាំ ​ដែលត្រូវបានបែងចែកចេញជា ៣ដំណាក់កាល។

ហេតុនេះហើយទើបក្រុមហ៊ុនដ៏ធំមួយរបស់ហុងកុង សម្រេចចិត្តចុះកិច្ចព្រមព្រៀងទិញដំឡូងមីពីកម្ពុជា ដើម្បីផ្គត់ផ្គង់ទៅទីផ្សារចិន។

លោកបន្តថា នេះគឺជាឱកាសមួយសម្រាប់កម្ពុជា លក់ផលិតផលដំឡួងមីក្រៀមដោយផ្ទាល់ ទៅទីផ្សារប្រទេសចិន តាមរយៈក្រុមហ៊ុនដ៏ធំមួយនេះ​ ខណៈដែលកន្លងការនាំចេញដំឡូងមីទៅប្រទេសចិន ធ្វើឡើងតាមរយៈប្រទេសទី៣
ពោលគឺប្រទេសជិតខាងកម្ពុជា ដូចជាថៃ វៀតណាម។

លោកបានគូសបញ្ជាក់ថា «តាមរយៈអនុស្សារណៈនេះ យើងរំពឹងថាយើងនឹងអាចលក់ដំបូងក្រៀម ក្នុងមួយឆ្នាំប្រហែល២លានតោន បើគិតជាទឹកលុយអាចទទួលបានប្រហែល ៥០០លានដុល្លារ អាស្រ័យទៅលើស្ថានភាពតម្លៃទីផ្សារឡើងចុះ។​តាមរយៈកិច្ចព្រមព្រៀងនាំចេញដំឡូងមីក្រៀមទៅប្រទេសចិននេះដែរ នឹងជួយលើកស្ទួយវិស័យដំឡូងមីនៅកម្ពុជា ដែលអាចនាំចេញដោយត្រង់ទៅប្រទេសចិន​»។

លោកលើកឡើងបន្តថា បន្ទាប់ពីការចុះកិច្ចព្រមព្រៀងនេះ ប្រជាកសិករ​កំពុងដាំដុះដំឡូងមី ដែលកន្លងមកតែងតែពឹងផ្អែកទៅទីផ្សារប្រែប្រួល នឹងកាន់តែមានទំនុកចិត្តជាងមុន ក្នុងការបង្កើនការដាំដុះឱ្យច្រើនជាងមុន ដើម្បីផ្គត់ផ្គង់ឱ្យទាន់ពេលរបស់ក្រុមហ៊ុននាំចេញ។

លោកបញ្ជាក់បន្ថែមថា​ «រំពឹងប្រជាកសិករ នឹងអាចចំណេញច្រើនជាងមុន​ ខណៈដែលពីមុនតម្លៃបានប្រែប្រួល តាមតែអ្វីដែលគេបានដាក់ ដែលមិនមានភាពជាក់លាក់ ហើយឥលូវនេះយើងអាចធានាតម្លៃ ក្នុងកម្រិតណាមួយ ដើម្បីរក្សាស្ថេរភាពផ្គត់ផ្គង់ដំឡូងមីទៅកាន់ក្រុមហ៊ុនហុងកុងនេះ»។

ការចុះអនុស្សារណៈយោគយល់នេះ គឺមានគោលបំណងលើកកម្ពស់ វិស័យពាណិជ្ជកម្មផលិតផលដំឡូងមី ដែលមានប្រភពដាំដុះដោយផ្ទាល់នៅកម្ពុជា និងស្វែងយល់បន្ថែមពីលទ្ធភាព នៃការកែច្នៃដំឡូងមីទៅជាផលិតផល ដែលមានគុណតម្លៃបន្ថែម។ បច្ចុប្បន្ន ID Capital កំពុងសិក្សាយ៉ាងលម្អិតទៅលើផលិតភាព និងលទ្ធភាពនៃបរិមាណ ដែលអាចនាំចេញបាន ជាមួយភាគីពាក់ព័ន្ធទាំងអស់នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងតម្លៃ។

លោកបន្ថែមថា «ការធ្វើកិច្ចសហប្រតិបត្តិការនេះ ដើម្បីបង្កើននូវប្រសិទ្ធភាពនៃទំនាក់ទំនងខ្សែច្រវាក់តម្លៃរវាងការដំាដុះ ការផ្គត់ផ្គង់ និងទីផ្សារ ដែលអាចផ្តល់នូវអត្ថប្រយោជន៍ដល់កសិករ និងលើកទឹកចិត្តពួកគាត់ក្នុងការដាំដុះដំឡូងមី ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារប្រទេសចិន ដែលមានសក្តានុពលបញ្ជាទិញ ក្នុងបរិមាណច្រើន ជាមួយនឹងតម្លៃសមស្រប។ ដោយឡែក ID Capital តាមរយៈសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ «IDI» នឹងធ្វើការជាមួយដៃគូហត្ថលេខី ក៏ដូចជាដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការកំណត់នូវផ្នែកអាទិភាពណាមួយ ដែលអាចជាឱកាសឱ្យយើងធ្វើការសហ​វិនិយោគជាមួយគ្នាបាន ដើម្បីនាំចេញផលិតផលដំឡូងមី ប្រកបដោយចីរភាព»។

របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញ​ថា នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ ការនាំចេញចំណិតដំឡូងមីក្រៀម មានបរិមាណជាង ៩៦ម៉ឺនតោន ថយចុះជាង៤០ភាគរយ, ដំឡូងមីស្រស់ជាង៧២ម៉ឺនតោន ថយចុះជាង២៤ភាគរយ, ម្សៅដំឡូងមី ជាង២៤ពាន់តោន ថយចុះជាង៥២ភាគរយ និងកាកសំណល់ដំឡូងមីជាង៦ម៉ឺនតោន កើនឡើង៦៧៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២​។

តំណាងក្រុមហ៊ុន Artwell Tapioca Limited (ATL) ដែលទទួលទិញដំឡូងមីក្រៀមពីកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាស្ថិតនៅលំដាប់ទីពីរ បន្ទាប់ពីប្រទេសថៃ ​ដែលដាំដុះដំឡូងមីក្នុងបរិមាណច្រើន។ ការចុះហត្ថលេខាលើអនុស្សរណៈ​នេះ នឹងអនុញ្ញាតឱ្យមានសមាហរណកម្ម ដែលកាន់តែមានប្រសិទ្ធភាព រួមមានសមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់ដំឡូងមីស្ងួតកម្ពុជា និងការគ្រប់គ្រងគុណភាពកាន់តែល្អប្រសើរ។

លោកបន្តថា «សម្រាប់កសិករដាំដំឡូងមីកម្ពុជា​ ពួកគាត់អាចផ្តល់ការផ្គត់ផ្គង់ដោយផ្ទាល់ទៅក្រុមហ៊ុន ដែលជាអ្នកទិញទីមួយ ដោយលុបបំបាត់ ឬ កាត់បន្ថយការចំណាយលើការបង់ថ្លៃឈ្មួញកណ្តាល ដែលនឹងបង្កើនការលើកទឹកចិត្ត ដល់កសិករក្នុងការដាំដំឡូងមីនៅកម្ពុជា»។

តំណាងក្រុមហ៊ុន ATL បន្ថែមថា បច្ចុប្បន្ន​ការប្រមូលផលដំឡូងមីនៅកម្ពុជាមានពី១០ ទៅ ១៥ តោនក្នុងមួយហិកតា ធៀបនឹង ៤០តោនក្នុងមួយហិកតា នៅប្រទេសថៃ និងវៀតណាម និង៩០ តោនក្នុងមួយហិកតា នៅតំបន់ក្វាងស៊ី ប្រទេសចិន។ ទិន្នផលដំឡូងមីនៅកម្ពុជា មានឱកាសច្រើនក្នុងការកែលម្អ។

ប្រទេសកម្ពុជាបានទទួលការបញ្ជាទិញពីក្រុមហ៊ុន ​ATL​ និងការគាំទ្រផ្នែកហិរញ្ញវត្ថុពី ID Captial PLC។ លើសពីនេះ​ ADWT នឹងធ្វើការជាមួយអ្នកជំនាញដំឡូងមី មកពីប្រទេសថៃ និងចិន ដោយសហការជាមួយអ្នកជំនាញមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងសាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) និងសមាគមកសិករខ្មែរ (KFCA) លើបច្ចេកទេសដាំដុះដំឡូងមី​៕

អត្ថបទដែលជាប់ទាក់ទង