សមាជិកសកម្មកាយឬទ្ធនារីកម្ពុជាសាខាខេត្តបាត់ដំបងចំនួន ២០រូប បានចូលរួមកម្មវិធីរៀនចាក់ផ្កា បត់ផ្កាឈូកនិងរៀបចំរណ្តាប់ខ្មែរសម្រាប់ថ្វាយព្រះ

ភ្នំពេញ៖ នៅថ្ងៃអាទិត្យទី២៤ ខែកញ្ញា ឆ្នាំ២០២៣ សមាជិកសកម្មកាយឬទ្ធនារីកម្ពុជាសាខាខេត្តបាត់ដំបងចំនួន ២០រូប បានចូលរួមកម្មវិធី រៀនចាក់ផ្កា បត់ផ្កាឈូកនិងរៀបចំរណ្តាប់ខ្មែរសម្រាប់ថ្វាយព្រះ បង្រៀនដោយលោកគ្រូ បូរ៉ា បុត្រ ស្ថាបនិកហាងផ្កាម្លិះ។
ក្នុងកម្មវិធីនេះដែរ ប្អូនៗក៏បានសិក្សាពីប្រភេទផ្កាដង្វាយព្រះ ការរៀបចំតុបតែង និង សារៈសំខាន់នៃប្រពៃណីខ្មែរដ៏ស្រស់ស្អាតមួយនេះសំរាប់ប្រជាជនខ្មែរ៕
