**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

ប្រមុខរាជរដ្ឋាភិបាល៖ សូមបងប្អូនពលករខ្មែរនៅកូរ៉េ កុំឲ្យបារម្ភរឿងថ្លៃសេវាធ្វើលិខិតឆ្លងដែន មិនដូចការរិះគន់របស់ក្រុមប្រឆាំងឡើយ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្រាប់ពលករខ្មែរ ដែលកំពុងធ្វើការនៅកូរ៉េខាងត្បូង កុំឲ្យបារម្ភរឿងថ្លៃសេវាធ្វើលិខិតឆ្លងដែន ឡើងថ្លៃជាងមុនឱ្យសោះ គឺមិនដូចការរិះគន់របស់ក្រុមប្រឆាំងនោះឡើយ ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករនិយោជិតជិត ២ម៉ឺននាក់ នៅស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី១៩ ខែកញ្ញា សម្ដេចមហាបវរធិបតី មានប្រសាសន៍ថា មានប្រជាពលរដ្ឋ ក៏ដូចជាពលករខ្លះបានបង្ហាញការព្រួយបារម្ភ ចំពោះតម្លៃសេវាធ្វើលិខិតឆ្លងដែន ឬបន្តសុពលភាពលិខិតឆ្លងដែន នៅសាធារណរដ្ឋកូរ៉េផ្ទាល់នោះ អាចឡើងថ្លៃជាងមុនទ្វេគុណ គួបផ្សំនឹងការរិះគន់ញុះញង់ពីសំណាក់ក្រុមប្រឆាំងផងដែរ ។

សម្ដេចធិបតីបញ្ជាក់ថា «ថ្លៃសេវាអត់មានគុណជាពីរនោះទេ គ្រាន់តែអស់ថ្លៃផ្ញើបន្តិចបន្តួចប៉ុណ្ណោះ ព្រោះការបំពេញបែបបទស្នើសុំ និងកិច្ចការមួយចំនួនទៀត គឺធ្វើតាមអនឡាញ ដូច្នេះសូមបងប្អូននៅកូរ៉េខាងត្បូងកុំព្រួយបារម្ភរឿងថ្លៃឡើងគុណជាពីរឱ្យសោះ មិនដូចការរិះគន់របស់ក្រុមប្រឆាំងនោះឡើយ»។

ជាមួយគ្នានោះសម្ដេច បានណែនាំឲ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពិភាក្សាជាមួយក្រសួង ស្ថាប័ន ដៃគូពាក់ព័ន្ធ ដើម្បីរៀបចំការស្នើសុំបន្តសុពលភាព លិខិតឆ្លងដែនរបស់ពលករខ្មែរនៅកូរ៉េខាងត្បូង ឱ្យកាន់តែងាយស្រួល និងកាត់បន្ថយការចំណាយឱ្យទាបជាងមុន។

លើសពីនេះសម្ដេច ក៏បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងការងារ សហការជាមួយស្ថានទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ជួយសម្របសម្រួលជូនពលករខ្មែរ ប្រសិនបើលើសខ្វះអ្វីបន្តិចបន្តួចជាមួយភាគីកូរ៉េ ពិសេសក៏ត្រូវជួយសម្របសម្រួលក្នុងការបំពេញបែបបទ របស់ពលករខ្មែរនៅទីនោះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង