គណៈកម្មការទី៩ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យកែសម្រួលសេចក្តីសម្រេច ស្ដីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការ

ភ្នំពេញ៖ លោកជំទាវ និន សាផុន ប្រធានគណ:កម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំសមាជិក សមាជិកា គណៈកម្មការ ប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យកែសម្រួលសេចក្តីសម្រេច ស្ដីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការ ។
