ប្រធានាធិបតីចិន ស៊ី ជីនពីង ជឿថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួយជំរុញការកសាង សហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ

ភ្នំពេញ៖ ឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន បានថ្លែងដោយជឿជាក់ថា រដូវស្លឹកឈើជ្រុះនាខែកញ្ញាឆ្នាំនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមកទស្សកិច្ចនៅប្រទេសចិន សម្ដេចជាអ្នកប្រមូលផល សម្ដេចនឹងជួយជំរុញការកសាង សហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ ។
ឯកឧត្តម ស៊ី ជីនពីង បញ្ជាក់ថា «សម្តេច ហ៊ុន សែន និងខ្ញុំបានបើកសករាជថ្មីនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ រដូវស្លឹកឈើជ្រុះនាខែកញ្ញាឆ្នាំនេះ លោក(សម្ដេចធិបតី)បានមកទស្សកិច្ចនៅប្រទេសចិន ខ្ញុំជឿថាលោកគឺជាអ្នកប្រមូលផល លោកនឹងជួយជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ»។
នេះសម្រង់ប្រសាសន៍ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុងឱកាសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងប៉េកាំង នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ៕
