**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី

រដ្ឋមន្រ្ដី នេត្រ ភក្ត្រា ចាត់ទុកសមាជិក សមាជិកា សមាគមនារី កម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ក្នុង កិច្ចការងារសង្គម

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចាត់ទុកសមាជិក សមាជិកា សមាគម នារី កម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន បានដើរតួនាទីយ៉ាង សំខាន់ ក្នុង កិច្ចការងារ សង្គម។ ការឡើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសំណេះ សំណាល ជាមួយសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ក្រសួងព័ត៌មាន ដែលបានធ្វើឡើងនៅសាលចតុម្មុខមង្គល នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តី ការ ក្រសួង ព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា ការដើរតួនាទីយ៉ាង សំខាន់ ក្នុង កិច្ចការងារ សង្គមរបស់សមាគម នារី នេះ គឺបានធ្វើសកម្មភាពដូចជា ការចុះចែកជូនអំណោយ ដល់ ជនរង គ្រោះ នៅតាមមូលដ្ឋានជួយ សង្រ្គោះ ដល់ ចាស់ជរា ខ្វះខាតជីវភាព ការផ្តល់សម្ភារ សិក្សា ជូន ដល់កុមារទីទ័លក្រ ផ្តល់ ជូន នូវ អំណោយ និងអាហារជូនដល់មណ្ឌលកុមារពិការ និង អូទីស្សឹមនៅក្រុងតាខ្មៅ ព្រមទាំង ចូលរួម ចំណែក កសាងអភិវឌ្ឍន៍វិស័យសាសនា ក៏ ដូច ជាការខិតខំបណ្តុះបណ្តាល កសាង សមត្ថភាពដល់នារីក្នុងវិស័យសារព័ត៌មាន ជាដើម។ ឯកឧត្ដមបានលើកឡើងថា ជាជំហានទៅមុខទៀត សមាជិក សមាជិកាសមាគមនារី ក្រសួង ព័ត៌មាន ទាំង អស់ បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ បង្កើនសកម្មភាពបន្តទៀតទៅ លើ សកម្មភាពទាំង អស់ ដែល យើងបានធ្វើ ហើយអ្វីដែលសំខាន់គឺការគិតគូរបង្កើនសមត្ថភាព ថ្មីៗ បន្ថែមទៀត ដើម្បី ធ្វើឱ្យសមាគមនារីនៃក្រសួងព័ត៌មានរបស់យើងកាន់តែ មានភាព លេចធ្លោឡើង។ ឯកឧត្តម រដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា អ្វីដែលសមាគមនារីក្រសួងព័ត៌មាន ដែលមានកន្លងមក រហូត មក ដល់អាណត្តិទី៦ គឺនៅរក្សាដដែល រាល់សកម្មភាព រាល់ការ គាំទ្រ ទាំងឡាយ ឯកឧត្តម នេត្រ ភក្ត្រា គឺផ្តល់នូវការគាំទ្រ ដូចដែលមានការគាំទ្ររបស់ ឯកឧត្តម ខៀវ កាញារីទ្ធ ហើយ អ្វីដែលសំខាន់ទៅមុខទៀតគឺ បន្ដរក្សាសកម្មភាព និងរួម សាមគ្គី គ្នាបន្ថែមទៀត ដើម្បី ឱ្យស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ។
ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានថ្លែងនូវអំណរគុណចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធាន កិត្តិយសសមាគម ដែលបានខិតខំប្រឹងប្រែងកសាងសមាគមនារីដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ក្រសួងព័ត៌មាន ឱ្យដំណើរការតាំងតែពីឆ្នាំ២០១៧ រហូតមកដល់ពេលនេះ ដោយ សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ដែលទាំងនេះគឺជាគុណូបការៈដ៏ធំរបស់ ឯកឧត្តម និងលោកជំទាវ បន្សល់ទុកជាកកេរដំណែលរបស់ក្រសួងព័ត៌មាន ។ ឯកឧត្ដមរដ្ឋ មន្រ្ដីក៏អរគុណ ដល់ឯកឧត្តម លោកជំទាវ លោកស្រី ជាសមាជិក សមាជិកា សមាគមនារី ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដែលបានខិតខំបំពេញកិច្ចការងារប្រកបដោយ ការទទួល ខុស ត្រូវ ប្រសិទ្ធភាព និងគុណភាព។

ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានបន្ថែមថា កន្លងមកនេះ បានបង្ហាញនូវសាមគ្គីភាព យ៉ាង រឹងមាំ ក្រោមការដឹកនាំរបស់លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ និងមានការគាំទ្រពី ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ទាល់ទៅលើកិច្ចការងារទាំងនេះ។
លោកជំទាវ សន ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិ សាខាសមាគមនារី ដើម្បី សន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មានបានធ្វើរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធ ផលការងារ សាខាសមាគម នារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ឆ្នាំ ២០២៣ និងលើកទិសដៅត្រូវអនុវត្តន៍នៅក្នុងអាណត្តិទី ៧ ។ លោកជំទាវបានបន្ដថា សមា គមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន ក្រៅអំពីការងារ លើ វិស័យ ព័ត៌មានបានរួមចំណែកកសាងសមិទ្ធផលនានា ក្នុងវិស័យអាណាចក្រ និងពុទ្ធិចក្រ ដែល សុទ្ធសឹងផ្តើមចេញពីឆន្ទៈមនសិការបស់នារី នៃក្រសួងព័ត៌មាន រហូតទទួលបានការ គាំទ្រ និងលើកសសើរពីប្រមុខរាជរដ្ឋាភិបាលផងដែរ៕ ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង