ក្រុមការងារ១០០រាត្រីប្រចាំខេត្តបាត់ដំបង ជួបពិភាក្សាជាមួយលោកប្រធានមន្ទីរបរិស្ថានខេត្ត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងារ១០០រាត្រី ប្រចាំខេត្តបាត់ដំបងបានជួបជាមួយលោកប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង។
ក្នុងជំនួបខាងលើនេះជាលទ្ធផលគឺ
១-រសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ ខាងមន្ទីរនឹងដឹកកូនឈើ៥០០០ដើម មកកាន់ស្រុកសង្កែ ជូនក្រុមការងារ១០០រាត្រីខេត្តបាត់ដំបង ។
២-ក្រុមការងារ១០០រាត្រីខេត្ត ត្រូវសហការណ៍ជាមួយស្រុកសង្កែ និងលោកមេឃុំកំពង់ព្រះដើម្បីចុះដាំកូនឈើ៥០០០ដើម នៅថ្ងៃទី ១៤ កញ្ញា ២០២៣នេះ។
ទី២- សមាជិកជាយុវជនក្រុមការងារ១០០រាត្រី បានចូលរួមដាំ ចំនួន ៥០នាក់ ។
– មន្រ្តីមន្ទីរបរិស្ថានខេត្តបាត់ដំបង ១០នាក់
– មន្រ្តីអាជ្ញាធរ ឃុំ ស្រុក ២០០នាក់ ។
ទី៣- កម្មពីធីដាំ នឹងចាប់ផ្តើមនៅម៉ោង ៨ព្រឹក ថ្ងៃទី១៤ កញ្ញា ២០២៣នេះ នៅចំណុចទំនប់ស្រះកែវ ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង៕
