ឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំកិច្ចប្រជុំជាមួយនាយកដ្ឋានជនភៀសខ្លួន ស្ដីពីការគ្រប់គ្រង និងការអនុវត្តការងារប្រចាំថ្ងៃ និងទិសដៅការងារត្រូវអនុវត្តបន្ត នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នារសៀលថ្ងៃចន្ទ ១១ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំជាមួយនាយកដ្ឋានជនភៀសខ្លួន ស្ដីពីការគ្រប់គ្រង និងការអនុវត្តការងារប្រចាំថ្ងៃ និងទិសដៅការងារត្រូវអនុវត្តបន្ត នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម អគ្គនាយករង ទទួលជួយការងារនាយកដ្ឋាន លោកស្រី ប្រធាននាយកដ្ឋាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យនៃនាយកដ្ឋានជនភៀសខ្លួនទាំងអស់។
ជាកិច្ចចាប់ផ្ដេីម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ មានមតិបេីកកិច្ចប្រជុំ និងអនុញ្ញាតឱ្យលោកស្រី ឧត្តមសេនីយ៍ត្រី ចយ សាវី ប្រធាននាយកដ្ឋានជនភៀសខ្លួន ធ្វេីសេចក្ដីរាយការណ៍ អំពីដំណេីរការណ៍ និងរបាយការណ៍លំអិតបឋមជូន អង្គប្រជុំ។ ជាបន្ត ក៏មានការចូលរួមមតិយោបល់របស់សមាជិកនៃអង្គប្រជុំពាក់ព័ន្ធនឹងខ្លឹមសារ បញ្ហាប្រឈម និងសំណូមពរមួយចំនួនផងដែល។
ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានមានមតិបូកសរុប ដោយបានកែសម្រួលខ្លឹមសារមួយចំនួន និងស្នេីដល់អគ្គនាយករង ប្រធាននាយកដ្ឋានពិនិត្យ និងកែសម្រួល នូវបញ្ហាប្រឈមបន្ថែមទៀត ដេីម្បីរៀបចំឱ្យកាន់ប្រសេីរជាងនេះ ៕
