បណ្ឌិត គី សេរីវឌ្ឍន៍៖ តើស្រូវឡើងថ្លៃល្អ ឬអាក្រក់?

ភ្នំពេញ៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា តម្លៃស្រូវឡើងថ្លៃ ល្អសម្រាប់កសិករ តែជះឥទ្ធិពលអាក្រក់សម្រាប់សេដ្ឋកិច្ចជាតិ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងយ៉ាងដូច្នេះថា “ តើស្រូវឡើងថ្លៃល្អ ឬអាក្រក់?
$ ល្អសម្រាប់កសិករ (កើនប្រាក់ចំណេញ)
$ ជះឥទ្ធិពលអាក្រក់សម្រាប់សេដ្ឋកិច្ចជាតិ (អតិផរណា៖ គ្រប់ទំនិញឡើងថ្លៃ)
$ ដំណោះស្រាយ៖
១) ត្រូវធ្វើថ្លៃដើមទាប (ជី ពូជ ការប្រាក់ ប្រេង ដឹកជញ្ជូន ភ្ជួរ ច្រូត)
២) បង្កើនទិន្នផលឱ្យបានច្រើន (បច្ចេកទេស វិភាគដី ធារាសាស្រ្ត)
៣) បង្កើនលទ្ធភាពសំងួត រក្សាទុក ដើម្បីបង្កើនអំណាចកំណត់ថ្លៃ
$ លទ្ធផល៖ ថ្លៃលក់ទាប កសិករមានប្រាក់ចំណេញច្រើន ហើយអត្រាអតិផរណាទាប ប្រជាជនរស់សំបូរសប្បាយ”៕
