**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង

នាយឧត្តមសេនីយ៍ ស ថេត ណែនាំ ៥ចំណុច ដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ សំដៅពង្រឹងប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវ

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានដាក់ចេញការណែនាំជាអាទិភាពចំនួន៥ចំណុច ដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីយកចិត្តទុកដាក់បន្ដអនុវត្ត សំដៅពង្រឹងប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវតាមមុខនាទីភារកិច្ច។

ការណែនាំ៥ចំណុច ដែលដាក់ចេញដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រួមមាន៖
*ទី១៖ ត្រូវបន្តរួមគ្នាជាធ្លុងមួយ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីបំពេញតួនាទី ភារកិច្ចតាមការកំណត់ ស្របតាមជំនាញ គោរពឋានានុក្រម និងច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធ។ ក្នុងនោះ សូមសំណូមពរដល់លោក លោកស្រីទាំងអស់មេត្តាផ្ដល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលក្រោមឱវាទ និងរវាងអង្គភាព និងអង្គភាព ដើម្បីប្រសិទ្ធភាពការងារ។
*ទី២៖ បន្តជំរុញការកែទម្រង់កងកម្លាំងនគរបាលជាតិ ដោយធ្វើការអភិវឌ្ឍស្ថាប័ន និងកសាងធនធានមនុស្ស យកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព សុខុមាលភាពរបស់កងកម្លាំងនគរបាល ជំរុញការអនុវត្តគោលនយោបាយចំពោះមន្ត្រីនគរបាលចូលនិវត្តន៍ និងបាត់បង់ សមត្ថភាព ពលី ពិការដោយសារបុព្វហេតុសន្តិសុខជាតិ។

*ទី៣៖ បន្តត្រួតពិនិត្យ និងគ្រប់គ្រងកងកម្លាំងឱ្យបានជាក់លាក់ និងជាប់ជាប្រចាំ ទាំងបរិមាណ វត្តមាន និងសតិអារម្មណ៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ។ ករណីមានការខ្វះខាតកងកម្លាំង ឬកងកម្លាំងណាមួយជួបការលំបាក ត្រូវធ្វើរបាយការណ៍តាមឋានានុក្រម។
*ទី៤៖ បន្តពង្រឹងវិន័យកងកម្លាំងនគរបាលឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាបាននូវសេចក្តី ថ្លៃថ្នូរ កិត្តិយស និងសីលធម៌របស់កងកម្លាំងនគរបាលជាតិ ដើរទន្ទឹមនឹងការខិតខំពង្រឹង សមត្ថភាព ការហ្វឹកហ្វាត់បំប៉នជំនាញឲ្យបានជាប់ជាប្រចាំ ព្រមទាំងការពង្រឹងជំនាញបច្ចេក វិទ្យាព័ត៌មាន និងឌីជីថល ដើម្បីលើកកម្ពស់ការថែរក្សាការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គមឲ្យបានល្អប្រសើរគ្រប់កាលៈទេសៈ។

*ទី៥៖ ពង្រឹងប្រសិទ្ធភាព និងរបៀបរបបការងារតាមសមត្ថកិច្ច ជំនាញ និងឋានានុក្រម ដើរទន្ទឹមនឹងការគិតគូរលើកទឹកចិត្តកងកម្លាំងនគរបាលដែលមានស្នាដៃល្អ និងធ្វើការដាក់ វិន័យកងកម្លាំងនគរបាលដែលប្រព្រឹត្តខុសឆ្គង ប្រកបដោយភាពត្រឹមត្រូវមានតម្លាភាព។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានលើកឡើងពីស្នាដៃ និងការខិតខំរបស់កងកម្លាំងនគរបាល ដែលពេលកន្លងមករក្សាបានប្រក្រតីភាពស្ថាប័នកំពូលៗរបស់ជាតិ ជាពិសេសរក្សាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តការណ៍សំខាន់ៗដូចជា៖ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧។

ពីវេទិកាអធិបតី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំឲ្យមន្ដ្រីទាំងអស់ ត្រូវរួមគ្នាការពារថែរក្សានូវសមិទ្ធផលដែលអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រេចបានយ៉ាងលំបាក ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយកឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ហើយនឹងបន្តរួមគ្នាពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹង ប្រសិទ្ធភាពការងារ និងខិតខំអនុវត្តការងារនានាក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់អគ្គស្នងការដ្ឋាន និងការដឹកនាំរបស់ក្រសួងមហាផ្ទៃ ឲ្យសម្រេចបានសមិទ្ធផលថ្មីៗថែមទៀត។
ទន្ទឹមនេះ ត្រូវរួមគ្នាការពាររាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលកើតឡើងស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង